ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់យុវជនពីរនាក់ក្រោយសមត្ថកិច្ចសង្ស័យហើយហៅឲ្យឈប់ តែពួកគេជិះម៉ូតូរត់

ចែករំលែក៖

ភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខបានដេញប៉ផាប់ចាប់ពភីងតាមចាប់យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ក្រោយពីសមត្ថកិច្ចមានការសង្ស័យបានហៅឲ្យឈប់តែយុវជនទាំងពីរនាក់មិនបានឈប់ក៏ជិះម៉ូតូរត់រហូតដល់ផ្លូវបេតុង ចំណុចឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិអង្គ្រងទី១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។ប៉ុន្តែយុវជនទាំងពីរនាក់នេះមិនឲ្យឆេកឆេ រនិងតដៃជាមួយសមត្ថកិច្ចទៀតដោយមិនសហការឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុចេញមកជួយធ្វើអន្តរាគមន៍ការពារយុវជនទាំងពីរនាក់ រំខានការងារសមត្ថកិច្ចរហូតត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់បន្ថែមទៀត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង១០ នាទីយប់ថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននឹងធ្វើការឃាត់ខ្លួនយុវជនទាំងពីរនាក់កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ នៅចំណុចផ្លូវលេខ៥៩៨ កែងនិឹងផ្លូវលេខ១៩៨៦ ក៏ប្រទះឃើញយុវជនពីរនាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1F-5932។ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ដើម្បីឆែកឆេរ ស្រាប់តែយុវជនទាំងពីរនាក់នោះមិនបានឈប់នោះទេបាននាំគ្នាជិះរត់ ទើបកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួន និងបានទំនាក់ទំនងតាមវិទ្យុទាក់ទងទៅកម្លាំងព្រហ្មទណ្ឌខណ្ឌជួយចេញធ្វើអន្តរាគមន៍ដេញចាប់រហូតមកដល់ចំណុចកើតហេតុ តែត្រូវបានយុវជនទាំងពីរនាក់មិនបានសហការជាមួយកម្លាំងសមត្ថកិច្ចនិងតដៃជាមួយសមត្ថកិច្ច និងមានការប្រទូស្តរាយគ្នាមួយប្រាវ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ចេញមកធ្វើអន្តរាគមន៍ការពារយុវជនទាំងពីរនាក់មិនឲ្យសមត្ថកិច្ចឆេកឆេរ និងរំខានការងារសមត្ថកិច្ច ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់បន្ថែមទៀត។

បច្ចុប្បន្នយុវជនទាំងពីរនាក់រួមនឹងបុរសម្នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងធ្វើការណែនាំអប់រំរួចឲ្យអាណាព្យាបាលមកធានាខុសត្រូវទើបសមត្ថកិច្ចឱ្យទៅផ្ទះវិញ។ចំណែកម៉ូតូសមត្ថកិរក្សាទុកបណ្ដោះអាសន្នឲ្យម្ចាស់យកឯកសារពាក់ព័ន្ធនឹងម៉ូតូទើបសមត្ថកិច្ចប្រគល់ជូនវិញ៕ផេង ភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print