ការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តោះអាសន្នរយៈពេល ៣ ថ្ងៃ ដើម្បីធ្វើការរៀបចំប្តូរទីតាំង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តោះអាសន្នរយៈពេល ៣ ថ្ងៃ ដើម្បីធ្វើការរៀបចំប្តូរទីតាំង។

ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទក្រសួង អង្គភាពផ្តល់សេវាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមហ៊ុន គ្រឹះស្ថាន ហិរញ្ញវត្ថុ ធនាគារដៃគូ ភាគីពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាបថា៖ ក្រសួង នឹងធ្វើការរុះរើ ប្តូរទីតាំង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលបណ្តាលឱ្យមានការប៉ះពាល់ ដល់ការប្រើប្រាស់បណ្តាញអឺនធើណែត និងបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ដើម្បីឱ្យការរុះរើផ្លាស់ប្តូរទីតាំងនេះ មានដំណើរការប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងធ្វើការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ ក្រសួងចំនួន ០៣ថ្ងៃ តាមកាលកំណត់ដូចខាងក្រោម៖

ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ បើកដំណើរការប្រព័ន្ធឡើងវិញ ៖ ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ផ្អាកដំណើរការប្រព័ន្ធ

ដោយឡែក បណ្តាញអឺនធើណែតនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមានការ រអាក់រអួល ក្នុងអំឡុងពេលរុះប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ចាប់ពីពេលផ្អាកដំណើរការ ថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនាក់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ តាមរយៈ លេខទូរស័ព្ទ HOTLINE ១២៧៥ ឬ ទំនាក់ទំនងផ្ទាល់មកនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង អង្គភាពផ្តល់សេវាសាធារណៈ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមហ៊ុន គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារដៃគូ ភាគីពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យដោយអនុគ្រោះ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print