ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្រីលោកធម្មិករាជ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ព្រះអង្គជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រ និង ស្ដេចយាង សព្វព្រះរាជហរទ័យ សួរសុខទុក្ខដល់ប្រជានុរាស្រ្ត តាមបណ្ដាខេត្ត ហ្នឹងបានប្រទាននូវព្រះរាជអំណោយដ៏ថ្លៃថ្លា ជាញឹកញាប់ ឋានៈព្រះអង្គគង់ប្រថាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សិលា
...