ដំណឹងដ៏រីករាយ! អ្នកជំងឺ ដល់១៧នាក់បានជាសះស្បើយ, ខណ:មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនៅកម្ពុជានោះទេថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ រយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មីនៅកម្ពុជា។ ប៉ុន្តែ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ ជាសះស្បើយ និងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា, មិនមានករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ . -លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង * ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺយក
វត្ថុសំណាកនៅសល់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៤៧សំណាក និងវត្ថុសំណាកនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៦៨សំណាក សរុបមានចំនួនទាំងអស់ ៥១៥សំណាក ដែលនៅក្នុងចំនួន នេះ មានចំនួន ៣៦៦សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ ដោយឡែក មាននៅសល់វត្ថុសំណាក ចំនួន ១៤៩សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ (ដោយសារវត្ថុសំណាក ទាំងនេះ ទទួលបានក្រោយម៉ោង ១៧:០០នាទីល្ងាចនៃថ្ងៃដដែល)។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា -ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់(ស្រី១៩នាក់ និងប្រុស២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ២៨នាក់ (ស្រី ១១នាក់ និងប្រស ១៧នាក់)។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិផងដែរ៕

ដោយ៖ សិលា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print