រថយន្តដឹកស៊ីម៉ងត៍បើកជែងគ្នាមិនគិតពីឧបសគ្គខាងមុខធ្វើឱ្យធ្លាក់ប្រឡាយទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC ត្រូវបានអ្នកបើកបរបេីកលឿនជែងគ្នាតែពេលឃើញមានឧបសគ្គនៅខាងមុខក៏គេចជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ ប៉ុន្តែសំណាងហើយដែលមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ4A-8807 បេីកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានបើកជែងរថយន្តធុនធំនៅខាងមុខ តែដោយសារមានរថយន្តនិងម៉ូតូមកពីខាងមុខទេីបរថយន្តដឹកសុីម៉ងត៍នោះខំប្រឹងបើកគេចរហូតជ្រុលទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយ ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ តែដោយសារមិនមានមនុស្សរងរបួសនិងខូចខាតទ្រព្យសម្បត្តិអ្នកដទៃទេីបឱ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

...

ដោយ៖​ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print