ក្មេងស្រីម្នាក់ធ្លាក់ពីលើផ្ទះស្លាប់ពេលបញ្ជូនទៅកាន់មណ្ឌលសុខភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កេ្មងស្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មណ្ឌលសុខភាព ក្រោយពេលដែលក្មេងស្រីរងគ្រោះរូបនេះបានធ្លាក់ពីផ្ទះខណៈដែលដើរឆ្លងស្នួពីផ្ទះម្ខាងទៅផ្ទះម្ខាងទៀត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នៅ ស្រីនុត ភេទស្រី អាយុ៩ឆ្នាំ រស់នៅភូមិឃុំកើតហតុខាងលើ មានឪពុកឈ្មោះ វ៉ន នោ និងម្ដាយឈ្មោះបោង ស្រីលាក់ មានទីលំនៅនៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋទាំងពីរនាក់នេះជាសាច់ញាតិនិឹងគ្នា គឺនៅចន្លោះពីគ្នាប្រហែលជាង៥ម៉ែត្រ ហើយនៅចន្លោះពីគ្នានេះម្ចាស់ផ្ទះទាំងពីរមានដាក់កូនឈើមូលជាច្រីនដើមសម្រាប់សួចុះឡើង ។ លុះនៅព្រឹកកើតហេតុនេះ ក្មេងស្រីរងគ្រោះបានដើរពីផ្ទះរបស់ខ្លួនទៅផ្ទះម្ខាងទៀត ពេលដែលដើរឆ្លងទៅនោះក៏រអិលស្នួដែលដាក់ឆ្លងធ្វើឲ្យធ្លាក់ក្មេងស្រីរងគ្រោះមកខាងក្រោមបោកក្បាលនិឹងដីបណ្តាលឲ្យរងរបួសធ្ងន់់ឈាមហូរស្រោចពេញខ្លួន។ ភ្លាមៗនោះក្រុមគ្រួសារបានដឹកយកទៅមណ្ឌលសុខភាពស្វាយរំពា ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក្មេងស្រីរងគ្រោះក៏បានស្លាប់ពាក់កណ្តាលផ្លូវតែម្តង៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print