ក្រុមវិស្វកម្មផ្នែកបច្ចេកទេស បញ្ជាការដ្ឋានរថក្រោះ បានបន្តការងារសាងសំណង់អគារ កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងអង្គភាពយ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមវិស្វកម្មផ្នែកបច្ចេកទេស បញ្ជាការដ្ឋានរថក្រោះ បានបន្តការងារសាងអង្គភាព ក្រោមការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ បានចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងអង្គភាព។ 

ជាមួយគ្នានោះផងដែរការងារដែលអង្គភាពសម្រេចបាន និងកំពុងអនុវត្តន៍មានដូចជា កងវិស្វកម្មបានសាងសង់អគារស្នាក់នៅចំនួន២ខ្នង និងវរសេនាតូចរថក្រោះលេខ៦៦ បានចាក់ផ្លូវបេតុងបន្ត៤.៥ គុណ ៧.៥ម៉ែត្រ។

 បន្ទាប់ពីការសាងសង់ក្នុងអង្គភាពក្រុមបច្ចេកទេសបានជូតសម្អាតអាវុធ គ្រាប់ និងរៀបចំដាក់ឃ្លាំងថ្មីដែលជាអំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ក្នុងនោះផងដែរ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា បាននាំប្រសាសន៍ផ្តាំផ្ញើពីលោក មេបញ្ជាការកងទ័ពជើងគោក ធ្វើយ៉ាងណាឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានទីជម្រកស្នាក់នៅត្រឹមត្រូវ ការហូបចុកគ្រប់គ្រាន់ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសត្រូវការពារសុខមាលភាពឱ្យបានល្អ និងរក្សាអនាម័យឱ្យបានជាប់ជាប្រចាំកុំឱ្យឆ្លងជំងឺកូវីដ-១៩៕

   

...

ដោយ៖សូ រិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print