ភ្នំពេញ៖ រហូតដល់ម៉ោង ១១និង៣០ ព្រឹក ថ្ងៃទី១៩ ធ្នូ ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ទេ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងជាសះស្បេីយចំនួន ៤នាក់ (ជនជាតិខ្មែរទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប #៣៦២នាក់ ដដែល ចំនួនសំរាកពេទ្យនៅសល់ #១៧នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន #៣៤៥នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 268907 ស្មេីនឹង 16006 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖ សិលា