ខេត្តព្រៃវែង, នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ប្រធាន គ.ប.ផ.ក. និងជាប្រធានក្រុមការងារអនុវត្ត គោលនយោបាយ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំមេសរប្រចាន់ ព្រមទាំងសហការី បានចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងក្រុមជនបង្គោល នៅឃុំ មេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
នៅក្នុងពិធីសំណេះ សំណាលនោះ លោកនាយឧត្តមសេនីយ៍ បាន
-ផ្តល់ឧបករណ៍សម្ភារៈទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ មួយចំនួន
-ផ្តល់ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនព្រីនធើរ ១ឈុត និង
-ចែករំលែកបទពិសោធន៍ជាក់ស្ដែង ស្តីពីការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ក្នុងមូលដ្ឋានផងដែរ ៕
ដោយ, សិលា
...