ឥណ្ឌូនេស៊ី​រកឃើញហិបបរិច្ចាគសម្រាប់ក្រុមភេរវកម្ម​ជាច្រើន

ចែករំលែក៖

ប៉ូលិសឥណ្ឌូនេស៊ី​បានរកឃើញហិបដាក់ប្រាក់សម្រាប់ការបរិច្ចាគដល់ទៅ២០.០៦៨ហិប​ នៅ១២ តំបន់ផ្សេងគ្នាទូទាំងប្រទេស​។
ហិបបរិច្ចាគនោះ​សម្រាប់មូលនិធិជួយដល់សកម្មភាពរបស់ក្រុមភេរវកម្ម Jaamah Islamiyah (JI)។
តាមសារព័ត៌មាន Jakarta Post នៅថ្ងៃទី​១៨ខែធ្នូ​បានដកស្រង់សម្តីរបស់លោកArgo Yuwono មន្ត្រីសន្តិសុខជាតិ​ឥណ្ឌូនេស៊ី​ដែលបានឲ្យដឹងថា ​ហិបបរិច្ចាគសម្រាប់មូលនិធិមនុស្សធម៌មានឈ្មោះ Abdurrachman Bin Auf (ABA) ហើយត្រូវបានបែកធ្លាយក្រោយ​សម្តីសារភាព​របស់​ ជនសង្ស័យម្នាក់ឈ្មោះ​Fitria Sanjaya​។ ភាគច្រើនហិបបរិច្ចាគគឺស្ថិតនៅក្នុងខេត្ត Lampung ដោយមានហិបដល់ទៅ​៦ពាន់ហិប​។ នៅខេត្ត ស៊ូម៉ាត្រា ខាង​ជើងមាន​៤ពាន់ហិប ។ ទីក្រុង Yogyakarta មាន​២ពាន់ហិប ខេត្តជ្វាខាងកើតមាន​៤៥០០ហិប​។ ក្រៅពីនេះ នៅរដ្ឋធានីចាការតា​និង ខេត្ត Maluku ក៏មានហិបបរិច្ចាគមនុស្សធម៌នោះដែរ​។
ក្រុមភេរវកម្ម ​Jaamah Islamiyah (JI) បានដាក់ហិបបរិច្ចាគមនុស្សធម៌​​ក្នុងគោលដៅអូសទាញ​ពលរដ្ឋ​បរិច្ចាគប្រាក់ឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ក្រុម ភេរវកម្មដែលកំពុងតែជូបផលលំបាកខាងហិរញ្ញវត្ថុ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print