កាប់ប្លន់យកម៉ូតូ០២០ពីយុវជនម្នាក់បានសម្រេចនៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតនិងដាវបានដេញកាប់ប្រហារយុវជនម្នាក់និងនារីម្នាក់ទៀតបណ្តាលឲ្យរងរបួសរួចប្លន់យកម៉ូតូស៊េរីឆ្នាំ២០២០ឡេីងតែម២០២១​ បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ច។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និងនិង១០នាទីយប់ថ្ងៃទី១៩​ ខែធ្នូឆ្នាំ២០២០​ នៅខាងត្បូងក្លោងទ្វាវត្តព្រៃស្ពឺ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​។ 

ជនរងគ្រោះឈ្មោះយិន​ យ៉េន​ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងម៉ាសុីនផលិតដបទឹកសុទ្ធ​ ស្នាក់នៅសង្កាត់ច្បារអំពៅ​ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលជនសង្ស័យកាប់ប្លន់យកនោះម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០​ តែឡេីងតែមឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IN 8749 ។ 

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះពូនៅម្តុំអូឌឹម​ ជាមួយមិត្តភក្តិ​ ដោយជិះម៉ូតូតាម   បណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុដោយសារជិះច្រឡំផ្លូវដោយការដ្ឋានកំពុងសាងសង់ផ្លូវចាក់ខ្សាច់បិទផ្លូវម្ខាងភ្លាមនោះរូបគាត់ក៏បត់ម៉ូតូទៅក្រោយវិញ​ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ម៉ូតូ៤ទៅ៥គ្រឿងប្រដាប់ដោយកាំបិតមកកាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់​ធ្វេីឲ្យគាត់ភ័យរត់ចេញពីម៉ូតូ។  បន្ទាប់មកជនសង្ស័យក៏យកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។ 

ក្រោយកេីតហេតុអស់រយៈពេលជាយូទេីបឃេីញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចបានឲ្យជនរងគ្រោះទៅផ្ទះសម្រាកចាំព្រឹកស្អែកចាំមកទទួលពាក្យបណ្តឹង។ 

សូមបញ្ជាក់ផងដែរថា​ មួយរយៈនេះក្នុងមូលដ្ឋានខណ្ឌកំបូលតែងតែមានបទល្មេីសកេីតឡេីងជាញឹកញាប់ធ្វេីឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចសង្ឃឹមថា​ លោកហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូលនិងមានវិធានការចំពោះក្រុមជនសង្ស័យទាំងនេះ៕

ដោយ៖សុខាសែន​ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print