មើលពីទិដ្ឋភាពសមត្ថកិច្ចនាំខ្លួនជនសង្ស័យជាឃាតក ទៅរកកាំភ្លើង ដែលបាញ់សម្លាប់ជនរងគ្រោះរួច យកទៅបោះចោលកន្លែងជីករណ្តៅដី

ចែករំលែក៖

ភ្នំពេញ៖ បង្រ្កាបបានករណីឃាតកម្មបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ​ ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចនាំខ្លួនជនសង្ស័យជាឃាតក ទៅរកកាំភ្លើង ដែលបាញ់សម្លាប់ជនរងគ្រោះរួច យកទៅបោះចោលកន្លែងជីករណ្តៅដី ។

សូមបញ្ជាក់ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​មុឺងម៉ាត់​ពី​សំណាក់ លោកឧត្ដមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, និងលោកឧត្តមសេនីយ៍​ទោ​ សុង​ លី​ ស្នងការរងលោកវរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូល​ បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​ ដឹកនាំ​ដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង​ ចុះសហការស្រាវជ្រាវ ជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ជាជនដៃដល់បាញ់សំលាប់ជនរងគ្រោះ និងម្នាក់ជាអ្នកផ្ដល់កាំភ្លើងខ្លីឲ្យជនដៃដល់។

នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារចំនួនបួនគ្រាប់ (ត្រូវបីគ្រាប់)​។

ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត-ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)​​​។

ជនសង្ស័យ​ទី១ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស​ អាយុ៣១ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​ (ជនដៃដល់បាញ់ជនរងគ្រោះ)​។

ជនសង្ស័យទី២​ឈ្មោះ ផេង សុីថុល ភេទប្រុស​ អាយុ៤៧ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ (ជាអ្នកផ្ដល់កាំភ្លើង)​។

វត្ថុតាងដកហូត៖ អាវុធខ្លីម៉ាក CF98 មានគ្រាប់ចំនួន ០៩គ្រាប់។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិ​ការដ្ឋាន​នគរបាលខណ្ឌកំបូល កំពុង​កសាង​សំណុំរឿងបញ្ជូនទៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ សូមកុំភ្លេច បើបងប្អូនមានបញ្ហា ករណីអីបន្ទាន់នៅមូលដ្ឋាន ខណ្ឌកំបូល សូមទូរស័ព្ទទៅកាន់លេខដូចខាងក្រោម:

☎️ 012 236 363 (អធិការ)
☎️ 078 266 665
☎️ 017 838 885 ស្ងួនពេជ្រ០៦ ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print