ឈប់ចតត្រាក់ទ័រសណ្តោងរ៉ឺម៉កលើផ្លូវត្រូវម៉ូតូគ្មានភ្លើងចង្កៀងមុខបុកពីក្រោយរបួសមនុស្ស២នាក់ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ត្រាក់ទ័រសណ្តោងរុឺម៉កមួយគ្រឿងខណៈឈប់ចតលើផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវអ្នកជិះម៉ូតូមើលមិនឃើញបុកពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឱ្យរងរបួសមនុស្ស២នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦និង៣៧ក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ
យិន ចន អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក  និងអ្នករួមដំណើរមានឈ្មោះកើត សារិន  អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ជិះម៉ូតូម៉ាកHONDA C100(សាំងយ៉ូ) ពណ៌ខ្មៅ គ្មានស្លាកលេខនិងគ្មានភ្លើង
បំភ្លឺផ្លូវបានរងការខូចខាតយ៉ាងដំណំ។

ចំណែកត្រាក់ទ័រសណ្តោងរុឺម៉ក
ម៉ាក FIA ពណ៌លឿង កម្លាំង៨០សេះ គ្មានស្លាកលេខ បើកបរដោយឈ្មោះ  ឡឹក អែម ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុមានបុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA C100(សាំងយ៉ូ) ពណ៌ខ្មៅ គ្មានស្លាកលេខនិងគ្មានភ្លើងបំភ្លឺផ្លូវដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈយប់ងងឹតផងស្រាប់តែទៅបុកពីក្រោយត្រាក់ទ័រសណ្តោងរុឺម៉កមួយគ្រឿងដែលឈប់ចតលើផ្លូវថ្នល់ខ្វះប្រុងប្រយ័ត្នស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក និងធ្វើការវាស់វែងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចចរាចរណ៍បានបញ្ជាក់ថាមូលហេតុបង្កឱ្យមានករណីគ្រោះថ្នាក់នេះកើតឡើងដោយសារតែអ្នកបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កចតលើផ្លូវថ្នល់ខ្វះការប្រុងប្រយ័ត្ន៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print