នាយករដ្ឋមន្ត្រីអុីស្រាអែល ​ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​១៩ (មានវីដេអូ)

ចែករំលែក៖

នៅថ្ងៃទី​១៩ខែធ្នូ (ពេលវេលានៅអុីស្រាអែល) នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូបានចាប់ផ្តើមចាក់វ៉ាក់សាំង កូវីដ​១៩​​ផលិតដោយក្រុមហ៊ុនPfizerរបស់អាមេរិក BioNTech របស់អាល្លឺម៉ង់។ នាយករដ្ឋមន្ត្រីជាអ្នកចាក់មុនគេ​ ដែលជាការចាប់ផ្តើមចាក់នៅទូទាំងប្រទេស​។
នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហូគឺជា​មនុស្សទីមួយ ចាក់វ៉ាក់សាំង​កូវីដ​១៩​ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ។ ការចាក់វ៉ាក់សាំងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្ស​ន៍ឲ្យពលរដ្ឋបានឃើញទាំងអស់គ្នា។ លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា «នេះជាពេលវេលាដ៏អស្ចារ្យ»។ ទន្ទឹមនឹងនោះ​លោកក៏បានបង្ហាញពីក្តីសង្ខឹមថា​ ក្រោយការចាក់វ៉ាក់សាំងនេះ​​ អុីស្រាអែលនិងក្លាយជាប្រទេសឈានមុខគេយកឈ្នះលើកូវីដ​១៩​។ ក្រោយការចាក់វ៉ាក់សាំងលោកណេតាន់យ៉ាហ៊ូ​​ទទួលបានការ​តាមដានពីក្រុមគ្រូពេទ្យដោយខ្លាចមានប្រតិកម្ម​អ្វីមួយ​។​ ក្នុងពេលជាមួយគ្នានេះដែរ​​ក៏មានសកម្មភាពចាក់វ៉ាក់សាំងនៅតំបន់នានាទូទាំងប្រទេសអុីស្រាអែលផងដែរ​។
នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ​ បានស្នើដល់ពលរដ្ឋ ចូលរួមនៅក្នុងសកម្មភាពចាក់វ៉ាក់សាំងបង្កាកូវីដ​១៩​។ លោកបន្តទៀតថា ចាប់ពីពេលនេះដល់ចុងខែ​ធ្នូ​និងមានវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer/BioNTech រាប់លានដូសសម្រាប់ ពលរដ្ឋអុីស្រាអែល​៕ ដោយ៖ធីរីណា

https://youtu.be/xrysfK9jdZs

...

 

វីដេអូ៖vietnamplus

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print