ចិនបើករថយន្តធុនធំបុកម៉ូតូបណ្តាលឱ្យក្មេងស្រីអាយុ៥ឆ្នាំម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់នៅស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ បណ្តាលឱ្យក្មេងស្រីអាយុ៥ឆ្នាំម្នាក់ស្លាប់ និងស្ត្រីជាម្តាយរងរបួសធ្ងន់ នៅលើផ្លូវល្បឿនលឿនកំពុងសាងសង់ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា រថយន្តម៉ាកFOTON ពណ៌ស ស្លាកលេខ AT១៩ ៣-១៣៥០ បើកបរដោយឈ្មោះ ចាង សៀខាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរបើកបរ រថយន្ដស្ទូចរបស់ក្រុមហ៊ុនសាងសង់ផ្លូវចំណុចគីឡូម៉ែត្រ១៨០។ ចំណែកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១I-៤៩០២ បើកបរដោយឈ្មោះ គួន ស្រីលីស ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅចំណុចកើតហេតុ(រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ ចន ស្រីឡែន ភេទស្រី អាយុ៥ឆ្នាំ ស្លាប់ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ(ត្រូវជាកូនបង្កើត)។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយរថយន្ដនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកស្ទឹងហាវ ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print