ព្រះសង្ឃមួយអង្គត្រូវជនមិនស្គាល់អត្តសញ្ញាណយកខ្សែរឹតកស្លាប់ក្នុងកុដិនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ ព្រះសង្ឃមួយអង្គជាចៅអធិការវត្តចេតិយថ្មី​ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកខ្សែរឹតកបណ្ដាលឲ្យសុគតយ៉ាងអាណោចអាធ័ម​បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅចំណុចលើកុដិក្នុងវត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល​ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម ភោគ ធា
រិទ្ធ(ហៅតាតឿ តាតុប) ព្រះជន្ម៥៣វស្សា ជាចៅអធិការវត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងចាប់យក៖ ខ្សែនីឡុងពណ៌ស(ខ្សែកន្ទុយកណ្តុរ)ទំហំ ០,៥ មិល្លីម៉ែត្រ មានប្រវែង៣០សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា នៅថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានលោកយាយម្នាក់ឈ្មោះបុិច សារឿន ហៅយាយប៉ុក អាយុ៦៧ឆ្នាំ រស់នៅក្នុងវត្ត បានទៅនិមន្តព្រះសង្ឃរងគ្រោះពីក្នុងកុដិឱ្យទៅឆាន់ចង្ហាន់ពេលព្រឹក។ ពេលគាត់ទៅដល់មុខកុដិបានស្រែកហៅព្រះសង្ឃ ព្រះចៅអធិការ ប៉ុន្តែមិនឮសំឡេងឆ្លើយក៏ត្រឡប់មកវិញ។ លុះមួយសន្ទុះ​ក្រោយមកក៏មានលោកយាយម្នាក់ទៀតឈ្មោះ ធ្លក យន អាយុ៧០ឆ្នាំ បានទៅហៅព្រះសង្ឃអង្គដដែល ហើយដោយមិនឆ្លើយ និងមានការងឿងឆ្ងល់ក៏រុញទ្វារចូលក្នុងកុដិស្រាប់តែឃើញព្រះអង្គចៅអធិការវត្តសុគតនៅលើគ្រែនិងមានភួយពណ៌លឿងគ្របពីលើ
ព្រះកេស ហើយបានផ្អើលឆោឡោដល់លោកយាយលោកតាក្នុងវត្ត និងហៅពុទ្ធបរិស័ទឱ្យមកមើល រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍វិហារហ្លួង និងនគរបាលស្រុក ដើម្បីធ្វើការពិនិត្យ
។ ក្រោយពីនគរបាលទទួលបានព័ត៌មាន ភ្លាមក៏ចុះមកធ្វើការពិនិត្យឃើញថា៖ សាកសពនៅលើគ្រែបែរព្រះកេសទៅត្បូង ជើងស្តាំម្ខាងគងលើខ្នើយ ជើងឆ្វេងសំយុងចុះក្រោម លើផ្ទៃមុខមានស្នាមប្រឡាក់ឈាម និងលៀនអណ្តាតចេញក្រៅ មានខ្សែនីឡុងពណ៌ស(ខ្សែកន្ទុយកណ្តុរ)រិតនៅជុំវិញកសាកសព និងមានស្នាមរលាត់នៅផ្នែកទ្រូងខាងស្តាំនិង ស្នាមរលាត់សើស្បែកលើកញ្ចឹងក។ តាមការសន្និដ្ឋាន ៖ជនរងគ្រោះស្លាប់ដោយសារគេយកខ្សែរឹតក បណ្តាលអោយថប់ដង្ហើមស្លាប់។
ចំពោះករណីខាងលើកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងធ្វើការស៉ើបអង្កេតបន្តតាមនីតិវិធី៕

...

ដោយ ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print