កម្មករក្រុមហ៊ុនចិនធ្វើផ្លូវម្នាក់បានស្លាប់ ដោយសាររថយន្តស្ទួចបេតុងស្ពានបោកសង្កត់

ចែករំលែក៖

ខេត្តឧត្តមានជ័យៈ បុរសម្នាក់បានស្លាប់គួរឲ្យរន្ធត់ដោយសារតែរថយន្តស្ទូចបេតុងធ្វើស្ពាន​បោកសង្កត់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចលើផ្លូវខ្សែក្រវ៉ាត់ព្រំដែនស្ថិតក្នុងភូមិដីបាក់ ឃុំ-ស្រុក​អំពិល ខេត្តឧត្តមានជ័យ ។

ជនរងគ្រោះមានឈ្មោះ កែវ វណ្ណា អាយុ២០ឆ្នាំ ជាកម្មករក្រុមហ៊ុនចិនធ្វើផ្លូវ​លេខ៥៨ មានស្រុកកំណើតរស់នៅក្នុងភូមិខ្លុង ឃុំព្រែកតូច ស្រុកម៉ោងឫស្សី​ ខេត្តបាត់ដំបង ។ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​នៅឯស្រុកកំណើត។

សាក្សីនិយាយថា មុនពេលកើតហេតុបុរសរងគ្រោះខាងលើបានធ្វើការងារ​លើកដាក់បេតុងពីរថយន្តស្ទួច ប៉ុន្តែមិនដឹងកើតឡើងដោយការធ្វេសប្រហែសដោយអ្នកបច្ចេកទេសឬក៏រថយន្តស្ទួចខាងក្រុមហ៊ុនមិនបានពិនិត្យ​លើបច្ចេកទេសឲ្យបានត្រឹមត្រូវ ក៏បណ្ដាលឲ្យការធ្លាក់បេតុងបោកសង្កត់ស្លាប់គួរឲ្យសង្វែក៕

IMG_0791

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print