វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele អបអរសាទរ Messi ចំពោះការតាមស្មើកំណត់ត្រា

ចែករំលែក៖

លោក Pele ជាវីរបុរសបាល់ទាត់ប្រទេសប្រេស៊ីលបានផ្តល់កិត្តិយសដល់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះបានបង្កើតកំណត់ត្រារបស់លោកដែលរកគ្រាប់បាល់បានច្រើនជាងគេជាមួយក្លិបតែមួយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះ។

Messi បានរកគ្រាប់បាល់បញ្ចូលទីសរុបចំនួន៦៤៣គ្រាប់ដែលស្មើគ្រាប់បាល់របស់អតីតកីឡាករ Pele ពេលលេងនៅក្រុម Santos ជាមួយនឹងការតែតបាល់បញ្ចូលទីក្នុងលទ្ធផលស្មើ ២-២ របស់ក្រុមBarcelona ជាមួយនឹងក្រុម Valencia នៅ La Liga កាលពីថ្ងៃសៅរ៍សប្តាហ៍មុន

លោក Pele បាននិយាយដោយបង្ហោះលើ Instagram ថា “សូមអបអរសាទរចំពោះកំណត់ត្រាប្រវត្តិសាស្រ្តរបស់អ្នកគឺ Lionel Messiប៉ុន្តែអ្វីដែលសំខាន់បំផុតនោះសូមអបអរសាទរចំពោះអាជីពដ៏អស្ចារ្យរបស់អ្នកនៅឯក្លិប Barcelona”

ស្របពេលដែល Messi ម្រេចបានលទ្ធផលល្អក្នុងការបង្ហាញខ្លួនបាន៧៤៨ប្រកួត លោក Pele បានបង្ហាញខ្លួនត្រឹមតែ៦៦៥ប្រកួតប៉ុណ្ណោះដើម្បីឈានដល់តួលេខដូចគ្នាខាងលើ។

សូមបញ្ជាក់ថា លោក Pele ដែលជាអតីតកីឡាករតែម្នាក់គត់ដែលធ្លាប់ឈ្នះការប្រកួត World Cup ៣ ដងទទួលបានឯតទគ្គកម្មពិភពលោកGuinnessលោកធ្លាប់លេងឱ្យក្លិប Santos ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៤ មុនពេលបញ្ចប់អាជីពជាមួយក្លិប New York Cosmos ។ គាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ប្រេស៊ីលដោយមាន៧៧ គ្រាប់ក្នុង៩២ប្រកួតអន្តរជាតិពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧១ ចំណែក Messi មានវ័យ៣៣ឆ្នាំរកបាន ៧១គ្រាប់ក្នុង១៤២ប្រកួតសម្រាប់ជម្រើសជាតិអាហ្សង់ទីន ហើយក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ប្រទេសមួយនេះផងដែរ ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print