សម្ដេចតេជោ ហ៊ុន សែន បន្តក្រើនរំឮកដល់ជនរួមជាតិ ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់ និងបង្កា ជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្យាយាមក្រើនរំឮក ដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិ ចំពោះវិធានការ ការពារការឆ្លងជំងឺកូវីដ19។ ក្នុងនោះសម្ដេចមានប្រសាសន៍លើកឡើងថា, សូមបងប្អូនប្រជាពលរដ្ឋ  យកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់ និងបង្កា  ជំងឺកូវីដ១៩ តាមរយៈ រក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល និងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល។ សម្ដេចសម្តេចបានរំឭកថា, ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។

សូមបញ្ជាក់ផងដែរថា, សារសម្លេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ នាល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសថៃ រួមទាំងណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដើម្បីទប់ស្កាត់បង្កាជម្ងឺកូវីដ១៩ ដែលមានរយ:ពេលប្រមាណជាង២១នាទី៕

ដោយ, សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print