-អ្នកស្រាវជ្រាវរកឃើញថាសត្វកណ្ដុររួមភេទ ច្រើននាំឱ្យកើតមានសរសៃប្រសាទ Neuron
-បង្កើនការរួមភេទច្រើន នាំឱ្យខួរក្បាលពោរ ពេញដោយអុកស៊ីសែន
-ការសិក្សាលើកមុនៗ ការរួមភេទកាត់បន្ថយ រោគសេ្ដ្រស និងនាំឱ្យឆេះកាឡូរី
ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យា ល័យ Maryland នៅអាមេរិកបាននិយាយថា ការរួមរ័កអាចជួយបង្កើនសមត្ថភាពខួលក្បាល ពោលគឺធ្វើឱ្យមានគំនិតភ្លឺថ្លា ឆ្លាតវៃ ។
ការសិក្សាផ្នែកសុខភាពផ្លូវភេទចុង ក្រោយនេះបាននិយាយថា ការកើនឡើងនៃ សកម្មភាពរួមភេទ នឹងជំរុញឱ្យសកម្មភាពខួរ ក្បាលរស់រវើកឡើងពោលគឺធ្វើឲ្យមានអុក ស៊ីហ្សែនគ្រប់គ្រាន់បំពេញឱ្យតម្រូវការរបស់ កោសិកាដែលធ្វើឱ្យមានការចង់ចាំ និងការគិត បានល្អឡើង ។ ថ្វីបើអ្នកប្រាជ្ញមិនទាន់រកឃើញ ថា វាអាចបង្កើតកោសិកា Neuron តែវា បង្កើនអុកស៊ីសែនដែលចាំបាច់សម្រាប់បន្ទប់នៃ កោសិកាខួរក្បាល ។
ការរកឃើញថ្មីនេះ បានបន្ថែមទៅលើ ការសិក្សាស្រាវជ្រាវមុនៗដែលបង្ហាញថាការ រួមភេទមិនត្រឹមតែជួយកាត់បន្ថយភាពតឹងក្នុង អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដុតបំផ្លាញ ចោលកាឡូរី ។ មានភស្ដុតាងបង្ហាញគំនិតថ្មី នេះគឺក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យា ល័យ KonKuk university កូរ៉េខាងត្បូង ដែលបានរកឃើញដូចលទ្ធផលខាងលើនេះ ដែរ ។
យោងតាមការសិក្សារបស់អ្នកក្រុមអ្នក វិទ្យាសាស្ដ្រកូរ៉េខាងត្បូងគឺគេរកឃើញថា រួម ភេទបង្កើនមុខងារនៃខួរក្បាលកាន់តែច្រើន ។
សេចក្ដីរាយការណ៍ដែលបានចុះផ្សាយ ក្នុងទស្សនាវដ្ដីGlamour magazine និយាយថាប្ដីប្រពន្ធវ័យចាស់ដែលមាសកម្មភាព ផ្លូវភេទកាន់តែច្រើនជាងមុនអាចជួយកាត់បន្ថយ ជំងឺផ្លូវចិត្ដនិងការកើតរោគសេ្ដ្រសផងដែរ ៕