កងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បន្ទាប់ពីអនុវត្តន៍ភារកិច្ចស្នូល បានបន្តបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយធានាការងារចិញ្ចឹមទ័ព

ចែករំលែក៖

ខេត្តប៉ៃលិន៖  ក្រមការចង្អុលបង្ហាញ នឹងណែនាំពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឱ្យថ្នាក់ដឹកនាំអង្គភាព កសាងកន្លែងធ្វើការ បណ្ដុះបណ្ដាលធនធានមនុស្ស ដាំដុះដំណាំផ្សេងៗ ។ ជាក់ស្ដែងក្រៅពីការហ្វឹកហ្វឺនរៀនសូត្រ និង អនុវត្តន៍ភារកិច្ចស្នូល នាយទាហាន និង ពលទាហាន តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបន្តបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយធានាការងារផ្គត់ផ្គង់ទ័ព និង គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ពិសេសចូលរួម ផែនការងារយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុករបស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាលទ្ធផលក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន អង្គភាពបានបង្កបង្កើនផលនូវបន្លែចម្រុះនិង ការងារចិញ្ចឹមសត្វមាន៖ មាន់ ទា ក្ងាន និង គោ តាមផែនការរបស់ថ្នាក់លើដាក់ឱ្យ។

គួរកត់សម្គល់ថា ជាមធ្យម បន្លែចម្រុះ និង សាច់ដែលផលលិតបាន ដោយអង្គភាព ត្រូវបានធានាចិញ្ចឹមកងទ័ព និង គ្រួសារកងទ័ព ដោយបានកាត់បន្តយការទៅទិញបន្លែ និង សាច់ក្នុងទីផ្សារ ដែលធ្វើឱ្យកងទ័ព និង គ្រួសារកងទ័ពទទួលបាននូវសេដ្ឋកិច្ចគ្រួសារល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print