ខេត្តបន្ទាយមានជ័យ, ក្នុងឱកាសចុះត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានជួបសំណេះសំណាលជាមួយពលករខ្មែរនិងបានធ្វើការក្រើនរំលឹកដល់ពលករដែលឆ្លងដែនមកនាពេលនេះ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាសរក្សាគម្លាតសង្គម គម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះឡើងទៅ ឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែល អោយបានញឹកញាប់និងត្រូវយកចិត្តទុកដាក់តាមដានសុខភាព ហើយធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមានបញ្ហាសុខភាពសូមទាក់ទងទៅគ្រូពេទ្យដែលប្រចាំការ ឬទាក់ទងទៅលេខ១១៥ ជាបន្ទាន់។
សូមបញ្ជាក់ថាគិតត្រឹមម៉ោង៥:០០ ល្ងាចនេះពលករខ្មែរដែលឆ្លងដែនចូលមកទឹកដីកម្ពុជាតាមច្រកអូរបីជាន់ មានចំនួនសរុប ១៨៣នាក់ ហើយត្រូវបានកម្លាំងកងទ័ពដឹកជញ្ជូនមកកាន់មណ្ឌលសុខភាពទី១ ជិតរង្វង់មូលប៉ោយប៉ែតដើម្បីយកសំណាក់ នឹងធ្វើចត្តាឡីស័ក ៕
ដោយ, សិលា