តម្លៃលក់ខុនដូនៅសិង្ហបុរីកើនឡើងក្នុងខែមករា

ចែករំលែក៖

condo9315e

ដោយយោងទៅតាមសន្ទស្សន៍ អចលនទ្រព្យក្នុងតំបន់បានឱ្យដឹងថា តម្លៃខុន ដូដែលលក់នៅក្នុងទីផ្សារលក់រាយ របស់សិង្ហបុរីបានកើនឡើង០,៦ភាគរយនៅក្នុងខែមករាបើទោះបីជាមានការធ្លាក់ចុះនៅក្នុងចនួននៃការលក់នោះក៏ដោយ។

ក្រុមហ៊ុនអចលនទ្រព្យ SRX បានឱ្យដឹងថា តម្លៃនៃការលក់រាយផ្ទះសម្បែងឯកជនបានធ្លាក់ចុះ២០ភាគរយគឺប្រហែលជា៣៦៤យូនីតបើធៀបនឹងខែធ្នូឆ្នាំមុន។ ប៉ុន្តែធៀបនឹងឆ្នាំមុនវិញចំនួន លក់នេះកើន ឡើងប្រហែលជា៣,៧ ភាគរយ។

លោកបានបន្ថែមទៀតថា ការធ្លាក់ ចុះនេះដោយសារតែការធ្លាក់ចុះនៃសកម្មភាពទិញមុនពេលចូលឆ្នាំចិន។ សកម្មភាពទិញត្រូវបានគេរំពឹងថានឹងកើនឡើងវិញនៅចុងឆ្នាំនេះ។

ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយតម្លៃលក់រាយបានកើនឡើង០,៦ភាគរយបើធៀបនឹងឆ្នាំមុនដោយសារតែតម្លៃកើនឡើងនៅក្នុងតំបន់Core Central Region ចំនួន១ភាគរយ នៅ តំបន់ Rest of Central Region១ភាគ រយនិងនៅតំបន់ Outside Central Region មាន០,៨ភាគរយ។ សរុបទៅតម្លៃនេះបានធ្លាក់ចុះ១,៧ភាគរយធៀបនឹងឆ្នាំមុន។

តម្លៃមធ្យមនៃប្រតិបត្តិការ Over X-Value របស់សិង្ហបុរី ដែលវាស់ ស្ទង់ដើម្បីដឹងថា តើប្រជាជនចំណាយ ច្រើនជាង ឬតិចជាងតម្លៃទីផ្សារនោះ បានធ្លាក់ចុះកាលពីខែមករាដល់ចំនួន ១០.០០០ដុល្លារសិង្ហបុរី ។

...

សង្កាត់មួយចំនួនដែលមាន១០ ប្រតិបត្តិការលក់រាយនោះបានបង្ហាញពីតម្លៃ ខ្ពស់បំផុតនៃប្រតិបត្តិការ Over X-Value ថា មានចំនួន២៤.០០០ដុល្លារសិង្ហបុរី ខណៈដែលតម្លៃទាបបំផុតនៃប្រតិបត្តិការនេះមានចំនួន៣៦.០០០ដុល្លារសិង្ហបុរី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print