រថភ្លើងដឹកប្រេងនៅអាមេរិកឆាបឆេះធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសចេញ

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានទូរថភ្លើង​ដឹកប្រេងឆៅនៅអាមេរិក ធ្លាក់កង់ចេញពីផ្លូវដែក នៅតំបន់ភាគខាងជើង ទីក្រុង Seattle បណ្តាលឲ្យទូដឹកប្រេងចំនួន​៥ឆាបឆេះយ៉ាងខ្លាំង។
សារព័ត៌មាន ​AP ​បានដកស្រង់សម្ដីអ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែក​ BNSF បានឲ្យដឹងថា​ រថភ្លើងបានធ្លាក់កង់ចេញពីផ្លូវដែក​នៅវេលាម៉ោង​១១​និង​៤០ នាទី​ថ្ងៃទី​២២ខែធ្នូ​ ​(ពេលវេលានៅអាមេរិក)។ បច្ចុប្បន្ន​BNSF កំពុងតែសហការជាមួយមន្ត្រីក្នុងតំបន់ ដើម្បីវាយតម្លៃពី​ការខូចខាត​​។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើ​កំពុងតែបើកការស្រាវជ្រាវ​។​ នៅក្នុងសេចក្តីប្រកាសរបស់​BNSF បានបញ្ជាក់ថា អាទិភាពដំបូង គឺសុវត្ថិភាពដល់ពលរដ្ឋនៅជិតខាង ។

នាង Jenny Reich ពលរដ្ឋ ក្នុងតំបន់ បាននិយាយទៅកាន់សារព័ត៌មាន ​AP ​ថា «នៅសុខៗ មានសំឡេងផ្ទុះយ៉ាងខ្លាំង​​»។
តាមសារព័ត៌មាន​ RT ​បានផ្សាយថា​មានមនុស្ស រាប់រយនាក់នៅក្នុងតំបន់Whatcom រដ្ឋវ៉ាស៊ីនតោនត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព​ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង ៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print