ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងបរិស្ថាន នៅក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើងក្នុងសាលប្រជុំធំ នៃអគារមរតកតេជោ ក្រសួងបរិស្ថាន ដើម្បីកែកម្អកង្វះខាត ក៏ដូចជាដោះស្រាយនូវការលំបាករបស់មន្ត្រីរាជការដែលបានជួបប្រទះ ដើម្បីធ្វើយ៉ាងណាបង្ករលក្ខណៈកាន់តែងាយស្រួលជូនដល់មន្ត្រីទាំងអស់ក្នុងការបំពេញភារកិច្ចជូនសង្គមជាតិ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពការងាររបស់ក្រសួងនាពេលបច្ចុប្បន្នជូនដល់មន្ត្រីរាជការទាំងអស់បានជ្រួតជ្រាប ក៏ដូចជាបានលើកឡើងនូវទស្សនវិស័យការងារនាពេលអនាគតផងដែរ៕
...
ដោយ៖ សុខ ខេមរា