ព័ត៌មានបឋម៖ ផ្ទុះអាវុធធ្លាយជើងនគរបាល១នាក់ក្នុងករណីអនុវត្តដីកា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញចុះអនុវត្តដីការបស់តុលាការបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យជាមេចោរប្លន់យ៉ាងសកម្មម្នាក់នៅខេត្តកំពតខណៈដែលជនរូបនេះមកលាក់ខ្លួនពួនសំងំនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតឈានដល់ផ្ទុះអាវុធផ្លាតត្រូវជើងនគរបាលស្រុកភ្នំក្រវាញ១នាក់ ។

 ហេតុការណ៍បង្រ្កាបជនសង្ស័យជាមុខសញ្ញាមេចោរប្លន់ខាងលើធ្វើឡើងនៅវេលាទៀបភ្លឺថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពានព្រៃខ្លុង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពនានាជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា ទំនងជាជនសង្ស័យដឹងខ្លួនមុន ទើបនាំកូននិងប្រពន្ធបើករថយន្ត១គ្រឿងម៉ាកកាមរីបាឡែនរត់គេចខ្លួន។ លុះមកដល់កន្លែងកើតហេតុសមត្ថកិច្ចនគរបាលក៏សម្រេចបាញ់បំបែកកង់រថយន្តជនសង្ស័យទើបចាប់ខ្លួនបាន ប៉ុន្តែចៃដន្យគ្រាប់កាំភ្លើងបានផ្លាតទៅត្រូវធ្លាយជើងនគរបាលព្រហ្មទណ្ឌ ស្រុកភ្នំក្រវាញ១នាក់ ចំណែកជនសង្ស័យនគរបាលបាននាំខ្លួនទៅបន្តនីតិវិធី ៕ដោយ៖បុឹម ពិន

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print