ឃាត់ខ្លួនភាគីខាងក្រុម លោកផ្កាយ២ ភឺន ផល្លា៨នាក់ ពាក់ព័ន្ធករណីវិវាទដីធ្លី រហូតឈានដល់ការផ្ទះហិង្សា បាញ់ប្រជាពលរដ្ឋនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បើយោងតាមគេហទំព័រក្នុងស្រុកមួយបានឲ្យដឹងថា, លោកវរសេនីយ៍ឯកហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ករណីវិវាទដីធ្លី ឈានដល់ការផ្ទុះអំពើហិង្សា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ ដែលតាមលោកអធិការអះអាងថាជាភាគីខាងក្រុមហ៊ុនភឺន ផល្លា ចំណែកភាគីខាងពលរដ្ឋមិនមានការឃាត់ខ្លួនទេ។
សូមរំលឹកផងដែរថា , ខាងភាគីលោកផ្កាយ២ ភឺន ផល្លា ព្យាយាមលាក់បាំងក្នុងរឿងនេះដែរ ជៀសវាងកុំឲ្យថ្នាក់លើដឹងពីក្រៅគាត់ខូចច្រើនពេក។ បន្តែអំពើដ៏ព្រៃផ្សៃរំលោភយកដីប្រជាពលរដ្ឋ វាយដំ ហិង្សា បាញ់ នោះត្រូវបានបែកធ្លាយ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនចៅលោកផ្កាយពីរខាងលើនេះទៀត។

យោងតាមរបាយការណ៍បំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់រឿងហេតុនេះថា៖ ជម្លោះដីធ្លីឈានដល់ផ្ទុះជាអំពើហិង្សានេះ ​កើតឡើង រវាងក្រុមហ៊ុន ភឺន ផល្លា និងប្រជាពលរដ្ឋ បណ្តាលឲ្យភាគីទាំងសងខាងរងរបួស ក្នុងនោះ​ភាគីក្រុមហ៊ុនរងរបួសមធ្យមចំនួន០២នាក់ ​(ប្រុស) រីឯភាគី ខាងប្រជាពលរដ្ឋ រងបួសមធ្យមចំនួន០៣នាក់​ (ស្រី០១នាក់) មូលហេតុ ដោយសារខាងក្រុមហ៊ុន បានចុះ ហាម​ឃាត់ ប្រជាពលរដ្ឋ មិនឲ្យសាងសង់ផ្ទះ ទើបបណ្តាលឲ្យកើតជាអំពើហិង្សាឡើង ។
របាយការណ៍បន្ថែមថា ពេលមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះទៅអន្តរាគមន៍ រកដំណោះស្រាយ ប៉ុន្តែប្រជាពលរដ្ឋបានប្រមូលផ្តុំគា្នកាន់តែច្រើនឡើងហើយបិទផ្លូវមិនឲ្យខាងក្រុម​ហ៊ុន​ចេញមកក្រៅ ដោយលើកហេតុផលថា ខាងក្រុមហ៊ុនប្រើអំពើហឹង្សានិងបាញ់គំរាមប្រជាពលរដ្ឋថែមទៀត​ ។
ក្នុងជម្លោះហឹង្សានេះ ក្រៅពីមានមនុស្សរងរបួស ក៍មានរថយន្តមួយគ្រឿងរបស់ភាគីក្រុមហ៊ុនរងការខូចខាតផងដែរ។ របាយការណ៍បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្នមនុស្ស ចំនួន០៨នាក់ ដែលជាភាគីខាងក្រុមហ៊ុន លោកផ្កាយ២ ភឺន ផល្លា រួមមាន ៖
ទី១.ឈ្មោះ គង់ រក្សា ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ​។
ទី២. ឈ្មោះ សាំង កូ ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ទី៣.ឈ្មោះ​សុខ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង​ស្រុកព្រៃនប់​ខេត្ត​ព្រះសីហនុ​។
ទី៤.ឈ្មោះ​សៀ រដ្ឋា​ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង​ស្រុកព្រៃនប់​ខេត្ត​​ព្រះសីហនុ​។
ទី៥.ឈ្មោះ​ឡៅ តឹកយូ ​អាយុ៥៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ខេត្ត​ព្រះសីហនុ​។
ទី៦.ឈ្មោះ​ចក់ សុគន្ធ​ភេទប្រុស អាយុ៥៦ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។
ទី៧.ឈ្មោះ សុង ចិន ភេទប្រុស អាយុ​៣០ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។
ទី៨.ឈ្មោះ​ផាន សាពេជ្រ ភេទប្រុស អាយុ​៣៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ចុងក្រោយនៃរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់ថា ចំពោះករណីថាមានការផ្ទុះអាវុធក្នុងជម្លោះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងដោះស្រាយបន្តតាមនិតិវិធី។
សូមបញ្ជាក់ផងដែរថា, សកម្មភាពប្រើហិង្សា យកកម្លាំងកងទ័ព ទៅប្រើប្រាស់ដើម្បីកាងដី លោកផ្កាយ២ ភឺន ផល្លា ធ្លាប់សមត្ថកិច្ចឃាត់ខ្លួនច្រើនដង ប៉ុន្តែត្រូវបានដោះលែង តាមរយ:រត់ការ និងចាយលុយ។
បើតាមការបញ្ជាក់ឲ្យដឹងពេលសមត្ថកិច្ចស្រុកព្រៃនប់ ជនសង្ស័យទាំង 8នាក់របស់ភាគីលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងព លតូចលេខ៧០ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
គេកំពុងតែតាមដាន ទាំងយកចិត្តទុកដាក់បំផុតផងដែរថា តើលោកផ្កាយពីរ ភឺន ផល្លាមេបញ្ជាការរង កងពលតូចលេខ៧០ អាចចេញមុខរត់ការដើម្បីដោះលែង កូនចៅរបស់ខ្លួនបានទៀតទេលើកនេះ ,?

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print