លោក ម៉ម ប៊ុនហេង៖ ការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ បង្ការការឆ្លងជាយថាហេតុនូវវីរុស កូវីដ-១៩ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបជូនលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត អោយធ្វើការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ បង្ការការឆ្លងជាយថាហេតុនូវវីរុស កូវ៥-១៩ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ដោយយោង៖ ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានថ្លែងថា,  ខ្ញុំសូមជម្រាបជូន លោក  លោកស្រីអភិបាលនៃ គណៈអភិបាលរាជធានី -ខេត្តទាំងអស់ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី ៨-១៩ និង ការគ្រប់គ្រងពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងរយៈពេលកន្លងទៅ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ទោះជាយ៉ាងនេះក្តី ដោយសារមានខេត្តខ្លះ មានការដាក់ពលករមកពីប្រទេសថៃធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ អាចមាន ចំនួនលើសពីបន្ទុកដែលអាចគ្រប់គ្រងបាន ដែលជាការព្រួយបារម្ភសម្រាប់ការងារគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនេះ ខ្ញុំសូម លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការគ្រប់គ្រង អ្នកចត្តាឡីស័កចំនួន ១៤ថ្ងៃ និងការគ្រប់គ្រងអ្នកដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រកអន្តរជាតិ និងតាមច្រករបៀងទាំងអស់នៅតាមព្រំប្រទល់កម្ពុជា-ថៃ ឱ្យបានហ្មត់ចត់ជាទីបំផុត ដោយអនុវត្តតាមការណែនាំ មានដូចតទៅ៖ សម្រាប់ពលករមកពីប្រទេសថៃ ចូលតាមច្រកអន្តរជាតិ និងតាមច្រករបៀងទាំងអស់នៅតាមព្រំប្រទល់កម្ពុជា-ថៃ ត្រូវធ្វើការចែកកំដៅ និងបំពេញសេចក្តីប្រកាសព័ត៌មានសុខភាពអ្នកដំណើរជាមុន។ ដើម្បីបញ្ចៀសការកកស្ទះ នៃការយកវត្ថុសំណាកនៅតាមច្រកចូលសម្រាប់ពលករមកពីប្រទេសថៃ ក្រោយពីពិនិត្យសុខភាព៖

– ក្នុងករណីសង្ស័យ ត្រូវយកវត្ថុសំណាកភ្លាមៗ ដើម្បីផ្ញើមកធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថាន ជាតិសុខភាពសាធារណៈ ឬនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយដាក់ឲ្យនៅដាច់ដោយឡែកដើម្បីរង់ចាំលទ្ធផល វិភាគសិន។ បើលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ត្រូវព្យាបាលនៅមន្ទីរពេទ្យខេត្តតែម្តង តែបើអវិជ្ជមាន ទើបអនុញ្ញាតឲ្យ ដឹកជញ្ជូនតាមរថយន្តកងទ័ពទៅតាមមូលដ្ឋានរាជធានី -ខេត្ត ដែលគាត់ស្នាក់នៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ -សម្រាប់អ្នកដែលមិនមានការសង្ស័យ ត្រូវដឹកជញ្ជូនភ្លាមៗទៅតាមមូលដ្ឋានរាជធានី -ខេត្ត ដោយមធ្យោបាយកងទ័ព និងត្រូវយកវត្ថុសំណាកនៅតាមទីកន្លែងធ្វើចត្តាឡីស័កនៅខេត្តនោះតែម្តង។ ត្រូវផ្គត់ផ្គង់ម្ហូបអាហារ និងរបស់ប្រើប្រាស់សម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមមណ្ឌល ចត្តាឡីស័ករាជធានី-ខេត្ត ខណ្ឌ ឬស្រុក ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភ គាំទ្រជាថវិកា និងសំភារៈជូនរាជធានី-ខេត្ត រួចហើយ ព្រមទាំងបានឯកភាពប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យទទួលខុស ត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រសិនបើមានពលករលួចចូលមកពីប្រទេសថៃ ដោយមិនបានត្រួតពិនិត្យនៅព្រំដែន និងមិនបានធ្វើដំណើរតាម មធ្យោបាយកងទ័ព សុំអាជ្ញាធររាជធានី -ខេត្ត ធ្វើការណែនាំទៅស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដើម្បីរៀបចំឲ្យធ្វើ ចត្តាឡីស័កនៅផ្ទះ ឬនៅកន្លែងដែលមូលដ្ឋានរៀបចំឲ្យ និងត្រូវយកវត្ថុសំណាករបស់ពួកគាត់ធ្វើការវិភាគនៅវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ឬមន្ទីរពេទ្យខេត្តសៀមរាប។ ក្នុងករណី ដែលមានពលករ មកពីប្រទេសថៃបានទៅដល់ផ្ទះសម្បែងរបស់ពួកគាត់រួចហើយ អាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់ និង ក្តាប់ឲ្យបាននូវការធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ពួកគាត់ និងត្រូវមានការតាមដានសុខភាពពួកគាត់ជាប្រចាំ។ ណែនាំ និងចាត់វិធានការតាមដានការអនុវត្តវិធានការចត្តាឡីស័កខាងលើនេះ ឲ្យបានហ្មត់ចត់ជាទីបំផុត ចៀសវាង ការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័ក ដោយយើងមិនបានដឹង ចាំបាច់ត្រូវចាត់តាំងកម្លាំងសមត្ថកិច្ចតាមដាន និង ឃ្លាំមើលពួកគាត់ជាប់ជាប្រចាំ ជាពិសេសអាជ្ញាធរភូមិ ឃុំ ស្រុក សមាគមនារី តំណាងសហគមន៍ និងក្រុមគ្រួសារ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមតាមឃ្លាំមើលអ្នកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន ១៤ថ្ងៃ។

ណែនាំ និងចាត់វិធានការ ជំរុញប្រជាជនក្នុងសហគមន៍ឱ្យយកចិត្តទុកដាក់រក្សាអនាម័យឲ្យបានស្អាតជានិច្ច ដោយ លាងដៃជាមួយទឹកស្អាតនឹងសាប៊ូអាល់កុល ឬជែលលាងដៃ ឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ជាប្រចាំ (ឬនៅក្នុងករណីចាំបាច់) ឬប្រើកន្សែង ក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក -កណ្តាស់។ ត្រូវតាមដានសុខភាពអ្នកធ្វើចត្តាឡីស័ក ឲ្យបានជាប់ជាប្រចាំ និងត្រូវរាយការណ៍ឱ្យបានឆាប់រហ័សជូនដល់អាជ្ញាធរ ពាក់ព័ន្ធ

ឬមន្ទីរសុខាភិបាលខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតៗ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទ ទាន់ហេតុការណ៍ ១១៥ (ដោយមិនគិតថ្លៃ) របស់ក្រសួងសុខាភិបាល រាល់ពេលសង្កេតឃើញមានករណ៍សង្ស័យចូលក្នុងនិយមន័យនៃជំងឺកូវីដ -១៩។ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាត់តាំងកម្លាំងមានសមត្ថកិច្ច ធ្វើការយាមកាម ឲ្យបាកដិតដល់ ព្រមទាំងក្រុម ការងារតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំ នូវការអនុវត្តវិធានការបង្ការការឆ្លងជាយថាហេតុនូវវីរុសកូរីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់។

ប្រសិនបើបុគ្គលណា មិនគោរពអនុវត្តតាមវិធានការចត្តាឡីស័កចំនួន ១៤ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើ ចត្តាឡីស័ក អាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែង ដោយមានការពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្ត ត្រូវចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមានការពិន័យអន្តរការណ៍ ពី ២០០,០០០រៀល ទៅ ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌទៅតាមច្បាប់កំណត់ដែលមានចែងក្នុងអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

អាស្រ័យហេតុនេះ សូមលោក លោកស្រី មេត្តាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការណែនាំខាងលើនេះ ដើម្បី ទប់ស្កាត់ការចម្លងវីរុសកូដ -១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ មិនឱ្យមានការ ចម្លងចូលក្នុងសហគមន៍យើង៕

ដោយ៖សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print