បារាំងនិងអង់គ្លេស សម្រេចលុបច្បាប់រឹតត្បិតធ្វើដំណើរប្រទេសទាំងពីរ ដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញ

ចែករំលែក៖

ព្រំដែនបារាំង និងអង់គ្លេស បានសម្រេចបើកទ្វារជាថ្មី ដើម្បីបំពេញតម្រូវការ ធ្វើដំណើរនិង ការផ្គត់ផ្គង់ទំនិញឆ្លងព្រំដែន ប៉ុន្តែអ្នកដែលធ្វើដំណើរគឺត្រូវតែមានលិខិតបញ្ជាក់ ថាអវិជ្ជមានកូវីដ១៩ ។
រដ្ឋមន្ត្រីក្រសួងចរាចរណ៍ អង់គ្លេស លោក Grant Shapps បានប្រកាសថា អង់គ្លេសនិងបារាំង បានព្រមព្រៀងគ្នា អនុញ្ញាតឲ្យធ្វើដំណើរឆ្លងព្រំដែនប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៣ខែធ្នូ។
កិច្ចព្រមព្រៀងបើកព្រំដែន កើតឡើងក្រោយប្រទេសទាំងពីរ បានបិទព្រំដែនរយៈពេល៤៨ម៉ោងកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។ ការបិទនោះប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពផ្គត់ផ្គង់របស់ប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរអ្នកបើករថយន្ត ពីអង់គ្លេសទៅកាន់បារាំង គឺត្រូវតែធ្វើតេស្តកូវីដ១៩ រហ័សគឺដឹងលទ្ធផល ក្នុងរយៈពេល ៣០នាទី ។ ចំណែករដ្ឋមន្ត្រីក្រសួងចរាចរណ៍បារាំង លោក Jean-Baptiste Djebarri បានបញ្ជាក់ថា សកម្មភាពសកម្មភាពធ្វើដំណើរ ទាំង ដែនអាកាស ផ្លូវគោក និងផ្លូវទឹក និងត្រូវដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី២៣ខែធ្នូ។
ការបិទព្រំដែនរយៈពេល៤៨ម៉ោងកន្លមងមក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រថយន្តដឹកទំនិញ ដោយមានរថយន្តដល់ទៅ២៨០០គ្រឿងជាប់គាំងនៅព្រំដែនប្រទេសទាំងពីរ។

កន្លងមកប្រទេសបារាំង និង ២០ ប្រទេសផ្សេងទៀតនៅអឺរ៉ុប បានហាមប្រាមពលរដ្ឋទៅកាន់អង់គ្លេស ដោយបារម្ភពីការឆ្លងកូវីដ ១៩ ថ្មី ទើបតែផ្ទុះឡើងនៅអង់គ្លេស ដែលមានការឆ្លងលឿនជាងវីរុស១៩ចាស់ ពី ៤០-៧០ភាគរយ៕

ដោយ៖ធីរីណា

...

រូបភាព៖AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print