ពិតជាមិនធម្មតាចែកចាយ និងប្រើប្រាស់ថ្នាំញៀន ហើយមានដាវសាម៉ូរ៉ៃកាំបិតការពារទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១១:៤៥នាទី មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ  និងកម្លាំងឧទ្យានុរក្សប្រចាំស្នាក់ការរ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ 

សមត្ថកិច្ចបានឲ្យដឹងថា: ក្នុងប្រតិបត្តិការនេះកម្លាំងបានស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថង វ៉ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចបានចាប់យកវត្ថុតាងដូចជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ០៣កញ្ចប់តូច ទម្ងន់សរុប ៦៣,៧៦ក្រាម រួមនិងដាវសាម៉ូរ៉ៃ១ កាំបិត២ ដកហូតពីជនសង្ស័យ។ 

បច្ចុប្បន្នសមត្ថកិច្ច នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

   

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print