ខេត្តកោះកុង៖ យោងតាមផែនការបទបញ្ជារបស់ លោកមេបញ្ជាការយោធភូមិភាគទី៣ ដើម្បីសហការការពារទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាទប់ស្កាត់បទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដែលអាចកើតមាននៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានចុះដាក់ផែនការសហការការពារ និងចុះពិនិត្យផ្ទាល់តាមបណ្តារបៀងតាមខ្សែរបន្ទាត់ព្រំដែនដែលមានអង្គភាពកងវរសេនាតូចលេខ៣ ជាមួយកងការពារព្រំដែនលេខ៥០១ និងនគរបាលព្រំដែនគោកលេខ៨២៥ នគរបាលព្រំដែនគោកលេខ៨២៧ ត្រង់ចំណុចអូរម្តេង-ចំការចេក (កោះកុង-ពោធិសាត់) ដើម្បីសហការល្បាតត្រួតពិនិត្យឃ្លាំមើលតាមរបៀងតាមខ្សែរបន្ទាត់ព្រំដែនការពារឲ្យបានរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានល្អ៕
...