ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់
កាលបរិច្ចេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរគឺការប្រកាសសុពលនៃអាណត្តិតំណាង
រាស្រ្តទាំងពីររូប មានលោក លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ សូកាន ដែលបានសុំលាលែង និងលោក សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកស្រីបាន ស្រីមុំ ដែលបានលាលែង។
ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ នឹងរៀបចំបោះឆ្នោតជ្រើសតំាង លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតំាងលោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ៕
ដោយ៖ ស សម