ជនសង្ស័យម្នាក់បានឡេីងជិះលេីម៉ូតូគេ ពេលម្ចាស់គេមកទាន់ក៏វាយម្ចាស់គេ២ដៃរួចទារសោម៉ូតូ​ តែសំណាងម្ចាស់ម៉ូតូរត់រកឱ្យគេជួ​យទាន់

ចែករំលែក៖

​ ភ្នំពេញ៖​ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកម្រិត​ បានដេីរចេញពីក្នុងសួនច្បារមកគំរាមបុរសម្នាក់ជាអ្នកដឹកអីវ៉ាន់ online យកសោម៉ូតូពីជនរងគ្រោះត្រូវបានជនរងគ្រោះប្រតាយប្រតប់​ និងរត់ស្រែកឲ្យគេជួយ​ និងត្រូវបានសន្តិសុខចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចរង្វង់មូលនាងមច្ឆាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា
រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ យិន ណុច អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាក។ ចំណែកជនរងគ្រោះជាអ្នកដឹកអីវ៉ាន់តាមអនឡាញមានទីលំនៅស្នាក់នៅម្ដុំកាណាឌីយ៉ា។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា zoomer x ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FH-6407 បានធ្វើដំណើរចេញពីលើស្ពានបាឡេមកដល់ចំណុចរង្វង់មូលនាងមច្ឆាជនរងគ្រោះបានឈប់ម៉ូតូក្នុងគោលបំណងទូរស័ព្ទខលទៅរកអតិថិជនយកអីវ៉ាន់អនឡាញខណៈពេលដែលជនរងគ្រោះកំពុងតែខលទូរស័ព្ទស្រាប់តែមានជនសង្ស័យម្នាក់ចេញមកពីក្នុងសួនច្បារមកទះស្មាពីរបីដៃគំរាមយកសោម៉ូតូ ភ្លាមនោះត្រូវបានជនរងគ្រោះមិនឲ្យក៏មានការប្រតាយប្រតប់គ្នា ហើយបានស្រែកឲ្យគេជួយ ខណៈនោះត្រូវបានប្រជាពលរដ្ឋរួមទាំងសន្តិសុខការពារនៅជិតកន្លែងឯងកើតហេតុបានចេញមកជួយចាប់ជនសង្ស័យ រួចរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកទៅកាន់នគរបាលប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាចាត់ការបន្តតាមនីតិវិធី៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print