រត់គេចខ្លួនម្នាក់ សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន 

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ ចំនួន០៤នាក់
ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចាត់ការតាមនិតិវិធីបន្ត។

ការឃាត់ខ្លួននោះក្រោមការបញ្ជាដឹកនាំរបស់លោកស្នងការធ្វើឡើងនៅវេលាម៉ោង១៩ៈ៤០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ភូមិដើមស្រល់និងភូមិអូរស្ពាន ស្ថិតនៅក្នុង សង្កាត់សុខដុមនិងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

អនុវត្តន៍ធ្វើឡើងដោយកម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។

ប្រភពថា ក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ និង រត់គេចខ្លួនចំនួនម្នាក់ ។

ទី១.ឈ្មោះ ឡេង ភារុណ ហៅអ៊ួយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ទី២.ឈ្មោះ អុត សំអាត ហៅធា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ទី៣.ឈ្មោះ កែវ ពៅវល័ក្ខ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

និងទី៤.ឈ្មោះ ហ៊ុន ហ៊ួរ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ទី៥.ឈ្មោះ លី ផល្លា ភេទប្រុស មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរត់គេចខ្លួន។

ប្រភពបន្តថាសមត្ថកិច្ចបានឆែកឆេរ និងដកហូតវត្ថុតាងរួមមានសារធាតុញៀនក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់តូច០២កញ្ចប់ធំ០១កញ្ចប់។

ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត
និងសម្ភារផ្សេងទៀតផងដែរ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print