ការធ្វើអាជីវកម្មសេវាកម្មប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង អាជីវកម្មរយៈពេល០១ឆ្នាំ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើអាជីវកម្មសេវាកម្មប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង អាជីវកម្មរយៈពេល០១ឆ្នាំ ឆ្នាំ២០២១។

ក្រសួងបរិស្ថាន មានកិត្តិយសសូមជូនដំណឺងដល់សាធារណជន (រូបវន្តបុគ្គល ឬនីតិបុគ្គល) ដែលមានបំណង ចង់ចូលរួមដេញថ្លៃធ្វើអាជីវកម្មប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបង ឆ្នាំ២០២១។ សាធារណជន (រូបវន្តបុគ្គល ឬនីតិបុគ្គល) ដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន (ទូរស័ព្ទលេខ ០១១ ៥៨០ ៥៨០) មានអាសយដ្ឋានស្ថិតនៅអគារមរតកតេជោ
ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ តទៅ រៀងរាល់ម៉ោងធ្វើការ។

កាលបរិច្ឆេទធ្វើការដេញថ្លៃ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ០០នាទី នៅទីស្តីក្រសួងបរិស្ថាន។ លក្ខខណ្ឌនៃការចូលរួមដេញថ្លៃ មានដូចខាងក្រោម៖

ការដាក់ឱ្យជួលធ្វើអាជីវកម្មរ

១-រយៈពេលធ្វើអាជីវកម្ម ១ឆ្នាំ គិតចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ២-ថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋាន ៦០ ០០០ ០០០រៀល ក្នុង១ឆ្នាំ។ ការដេញថ្លៃធ្វើអាជីវកម្មត្រូវធ្វើ

តាមវិធីដេញថ្លៃឡើង។ សំណើបែបបទត្រូវបំពេញរួមមាន ៖
១-ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលដេញថ្លៃទាំងអស់ លើកលែងតែមន្ត្រីរាជការ សិស្ស និស្សិត កងកំលាំង ប្រដាប់អាវុធ”។ ២-អ្នកមានបំណងចូលដេញថ្លៃ ត្រូវបង់ប្រាក់កក់បណ្តោះអាសន្នចំនួន ២០% នៃថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋាន គឺស្មើ ១២ ០០០ ០០០រៀល។
៣-ពាក្យសុំចូលដេញថ្លៃ ត្រូវជាក់ឱ្យបានយ៉ាងយូរបំផុត ១ថ្ងៃមុនពេលដេញថ្លៃ ដោយភ្ជាប់មកជាមួយនូវ៖

ក-ប្រវត្តិរូបសង្ខេប មានបិទរូបថត ខ-អត្តសញ្ញាណប័ណ្ណថតចម្លងចំនួន០២ច្បាប់
គ-បង្កាន់ដៃបង់ប្រាក់ធានាបណ្តោះអាសន្ន ស្នើ២០% នៃថ្លៃមូលដ្ឋាន ចំនួន ០២ច្បាប់ ឃ-កិច្ចសន្យាស្តីពីការប្រគល់ប្រាក់ធានាបណ្តោះអាសន្ន និងពិន័យជូនរដ្ឋ ចំនួន ០២ច្បាប់
ង-កិច្ចសន្យាស្តីពីការប្រគល់ប្រាក់ធានាស្ថាពជូនរដ្ឋ១/៤នៃថ្លៃដេញបាន ចំនួន ០២ច្បាប់ ច-កិច្ចសន្យាស្តីពីការប្រតិបត្តិតាមសៀវភៅបន្ទុកចំនួន ០២ច្បាប់៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print