ពលរដ្ឋអាមេរិក​ធ្វើបាតុកម្ម ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ​ម្នាក់

ចែករំលែក៖

បុរសជនជាតិស្បែកខ្មៅ ដើមកំណើតអាហ្វ្រិក​​ គ្មានអាវុធនៅក្នុងដៃ ត្រូវ កម្លាំងប៉ូលិសនៅទីក្រុងOhio បាញ់សម្លាប់ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីក្រុមជនជាតិស្បែកខ្មៅដោយចោទប្រកាន់ថាជាការរើសអើងជាតិសាសន៍។

នៅថ្ងៃទី​២៤ខែធ្នូ (ពេលវេលាអាមេរិក) មានក្រុមបាតុករ​មួយក្រុមបានដង្ហែរក្បួនបាតុកម្ម ​ដើម្បី គោរពដល់វិញ្ញាណក្ខន្ធ ​​Andre Maurice Hill អាយុ​៤៧ឆ្នាំ​ត្រូវ​ប៉ូលិស​បាញ់សម្លាប់ កាលពីយប់ថ្ងៃទី​២១ខែធ្នូ ក្នុងផ្ទះសម្រាប់ចតរថយន្ត ។​ ជនរងគ្រោះត្រូវបាញ់ជាច្រើនគ្រាប់ខណៈដៃម្ខាងទៀត​កាន់ទូរស័ព្ទ​ ដើរសំដៅទៅកាន់ប៉ូលិស​។ នៅពេលនេះគេមិនទាន់ដឹងថា ហេតុអ្វីបានជាប៉ូលិសបាញ់សម្លាប់ជនរងគ្រោះដែលមិនមានអាវុធនៅក្នុងដៃ។ កម្លាំងប៉ូលិសទៅកាន់ ទីតាំងកើតហេតុខាងលើ ក្រោយទទួលបានការហៅទូរស័ព្ទ​ ប្រាប់ពីការប្រើអំពើហិង្សា​​ក្នុងតំបន់នោះ។
អភិបាលក្រុង​Columbus លោក Andrew Ginther ​បានបង្ហាញការខកចិត្តចំពោះការស្លាប់របស់ ជនរងគ្រោះខាងលើ។ លោកបន្តទៀតថា នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ លើកម្លាំងប៉ូលិសទាំងពីរនាក់ខាងលើ​។
ជនរងគ្រោះ​​​Andre Maurice Hill ដើមកំណើតអាហ្វ្រិក​រងការបាញ់សម្លាប់ មិនដល់៣សប្តាហ៍ផង​ក្រោយការស្លាប់​បុរសជនជាតិស្បែកខ្មៅឈ្មោះCasey Goodson Jr អាយុ ​២៣ឆ្នាំ ត្រូវប៉ូលិសបាញ់សម្លាប់ដូចគ្នា ពេលកំពុងធ្វើដំណើរទៅផ្ទះ​។ ប៉ូលិស ច្រឡំនំសាំងវេច ដែលបុរសជនជាតិស្បែកខ្មៅកាន់ក្នុងដៃថាជាកាំភ្លើងខ្លី។
សកម្មភាពបាញ់សម្លាប់ជនជាតិស្បែកខ្មៅជាបន្តបន្ទាប់បង្កឲ្យមានវិវាទកាន់តែខ្លាំង ​ក្នុងសង្គមអាមេរិក​ និងបង្កផលលំបាកដល់រដ្ឋាភិបាលថ្មីរបស់លោកបៃឌិន​៕ ដោយ៖ធីរីណា

...

រូបភាព៖AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print