Aubameyang ជំរុញឲ្យកីឡាករវ័យក្មេងរបស់ក្រុម Arsenal ឱ្យមានភាពអត់ធ្មត់

ចែករំលែក៖

ប្រធានក្រុមកាំភ្លើងធំ កីឡាករ Pierre-Emerick Aubameyang បាននិយាយថា កីឡាករវ័យក្មេងដែលមានបំណងចង់បង្កើនសមត្ថភាពខ្លួនឯងនៅក្រុម Arsenal ត្រូវតែមានភាពអត់ធ្មត់ក្នុងការរង់ចាំសកម្មភាពលេង និងការសហការយ៉ាងល្អក្នុងក្រុម

ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមរដូវកាលនេះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងការប្រកួតក្នុងលីគ រយៈពេលជិតកន្លះសតវត្សរ៍ចាប់តាំងពីរដូវកាល ១៩៧៤-១៩៧៥ និងចុងក្រោយបានឈ្នះការប្រកួតក្នុងទឹកដីមួយប៉ុណ្ណោះកាលពីថ្ងៃទី១ ខែវិច្ឆិកា។

ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang បាននិយាយថា នៅពេលអ្នកជាកីឡាករវ័យក្មេងដែលព្យាយាមឆ្លងកាត់នៅក្លិបដូចជា Arsenal ពេលនេះប្រាកដណាស់ថានឹងមានសម្ពាធជាច្រើន ។ កីឡាករទាំងនោះត្រូវអត់ធ្មត់ផងដែរ ព្រោះយើងមានកីឡាករឆ្នើមៗដែលកំពុងលេងក្នុងក្រុមដំបូងដូច្នេះវាតែងតែពិបាកក្នុងការស្វែងរកការជំនួស ខ្ញុំនៅចាំថា ពេលខ្ញុំលេងនៅ AC Milan (២០០៨-២០១១) វាពិតជាលំបាកខ្លាំងណាស់ក្នុងការឈានចូលជម្រើស១១នាក់ដំបូង ដូច្នេះខ្ញុំដឹងពីអារម្មណ៍បែបនោះ។

អតីតខ្សែប្រយុទ្ធក្រុម Borussia Dortmund រូបនេះបានបន្តថា “វគ្គចែកពូល Europa League ដែលជាចំណុចល្អដ៏កម្រមួយនៅក្នុងរដូវកាលរបស់យើង បានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់យុវជន។ ជាមួយនឹងពានរង្វាន់ Europa League រដូវកាលនេះប្រហែលជាមានឱកាសកាន់តែច្រើនសម្រាប់យុវជនដើម្បីទទួលបាននាទីក្នុងទីលាន យើងបានឃើញកីឡាករវ័យក្មេងមួយចំនួននៅក្នុងការប្រកួតអឺរ៉ុបចុងក្រោយរបស់យើងហើយយើងក៏មានពួកគេចូលរួមផងដែរជាមួយនឹងការបណ្តុះបណ្តាលយ៉ាងច្រើន។ សម្រាប់ពួកគេ វាមិនងាយស្រួលនោះទេ ប៉ុន្តែនៅពេលដែលមានឱកាសអ្នកត្រូវតែទទួលយកហើយខ្ញុំគិតថាពួកគេធ្វើបានល្អនៅពេលដែលពួកគេមានឱកាស

ការឈានទៅប្រកួតក្នុងផ្ទះដ៏ស្វិតស្វាញនៅថ្ងៃសៅរ៍នេះជាមួយក្រុមតោខៀវ Chelsea ដែលមានចំណាត់ថ្នាក់លេខ៥ ក្រុមកាំភ្លើងធំ Arsenal មានត្រឹម៤ពិន្ទុពីលើក្រុមដែលស្ថិតនៅតំបន់កាត់ចោល។ ដូច្នេះជាចាំបាច់ក្រុម Arsenal ត្រូវការបង្កើតភាពជឿជាក់ដើម្បីធានាថាក្រុមនេះមិនរងសម្ពាធនិងមិនបាត់បង់៣ពិន្ទុទៀត។

ការមិនបង្ហាញខ្លួនរបស់ Aubameyang គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលពួកគេស្ថិតក្នុងស្ថានភាពដ៏លំបាកបែបនេះដោយរកបានតែ៤គ្រាប់ប៉ុណ្ណោះ។ ទម្រង់លេងកីឡាករផ្សេងទៀតដូចជា Granit Xhaka និង Willian បានធ្លាក់ចុះដែលនាំឱ្យមានការអំពាវនាវឱ្យកីឡាករវ័យក្មេងត្រូវបានជ្រើសរើសដោយគ្រូបង្វឹកលោក Mikel Arteta 

...

ដោយ៖ភារៈ (រូបភាព៖ CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print