បង្រ្កាបទីតាំងសាខាលក់ផលិតផលឱសថបំប៉នសុខភាពគ្មានច្បាប់យីហោស្រីនាង សម្រស់ធម្មជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ាស្នងការរងនគរបាលខេត្តសៀមរាបសហការជាមួយមន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត និងកម្លាំងមូលដ្ឋានព្រមទាំងមានការសម្របសម្រួលពីលោក កេីត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបទីតាំងសាខាលក់ផលិតផលឱសថបំប៉នសុខភាពគ្មានច្បាប់មួយកន្លែងដែលមិនមានចុះលេខប្រវេទន៍ ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅ វេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០នៅត្រង់ចំណុចតាមបណ្តោយផ្លូវលោកតាណឺយ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានពិនិត្យឃេីញមាន ទីតាំងលក់ផលិតផលឱសថបំប៉នសុខភាពមានយីហោឈ្មោះ ស្រីនាង សម្រស់ធម្មជាតិ ដែលមានម្ចាស់ឈ្មោះ ម៉ុន ស្រីនាង ភេទ ស្រី អាយុ ៣០ឆ្នាំ គឺពុំមានច្បាប់អនុញ្ញាតបេីកអាជីវកម្មនិង ផលិតផលពុំមានចុះលេខប្រវេទន៍ត្រឹមត្រូវតាមច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលការងារការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ចំណាត់ការរបស់សមត្ថកិច្ចក្នុងប្រតិបត្តិការនេះមានដូចតទៅ៖

១-ចាប់យកផលិតផលដែលមិនមានចុះលេខប្រវេទន៍ចំនួន ០៤ មុខ ស្មេីនឹង ១៥ ប្រអប់ ។

២-មន្រ្តីនៃមន្ទីរសុខាភិបាលធ្វេីការផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង់ឱសថ ។

៣-ធ្វេីការប្រគល់វត្ថុតាងឲ្យទៅមន្រ្តីជំនាញសុខាភិបាល ។

៤-ធ្វេីកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្នដេីម្បីឲ្យម្ចាស់ទៅស្នេីសុំច្បាប់អនុញ្ញាតពីមន្ទីរ ឬក្រសួងសុខាភិបាល ជាមុនសិន ទេីបអាចឲ្យដំណេីរការឡេីងវិញបាន ៕

  

...

ដោយ៖ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print