ចំនួនអ្ននស្លាប់ដោយការវាយប្រហារក្នុងរដ្ឋ Benishangul-Gumu ភាគខាងលិចប្រទេសEthiopia បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់២០៧នាក់ហើយ។
គណៈកម្មការសិទ្ធិមនុស្សEthiopia (EHRC) បានឲ្យដឹងថា ជនរងគ្រោះ ក្នុងការវាយប្រហារនោះមានបុរស១៣៣នាក់ ស្ត្រី៣៥នាក់ មនុស្សចាស់២០ នាក់ និងកុមារ១៧នាក់ ។ ការវាយប្រហារកើតឡើង ដោយក្រុមខ្មាន់កាំភ្លើងបាញ់ប្រហារ និងដុតផ្ទះជាច្រើនក្នុងពេលពលរដ្ឋកំពុងតែដេកលក់។
នៅពេលនេះមន្ត្រីក្នុងតំបន់កំពុងតែកំណត់អត្តសញ្ញាណជនរងគ្រោះ ។ នៅក្នុងស្រុកBulen មានពលរដ្ឋរាប់ពាន់នាក់បានចាប់ផ្តើមជម្លៀសចេញពីភូមិស្រុករបស់ខ្លួន ក្រោយការវាយប្រហារ។ ពលរដ្ឋដែលបានជម្លៀសចេញនោះគឺទៅរស់នៅបណ្តោះអាសន្នក្នុងសាលារៀន ។ អង្គការសិទ្ធិមនុស្ស Ethiopia បានអំពាវនាវឲ្យផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដល់ពលរដ្ឋ រងរបួស និងជម្លៀសចេញពីផ្ទះសម្បែង។
អំពើហិង្សា នៅតំបន់ភាគខាងលិចប្រទេសអេធ្យូពី ភាគច្រើនកើនឡើងដោយ វិវាទដីធ្លីនិងធន់ធានធម្មជាតិ ក៏ដូចជាវិវាទជាតិសាសន៍ផងដែរ។ មកទល់ពេលនេះ មិនទាន់ដឹងថា ក្រុមណាមួយលួចវាយប្រហារ សម្លាប់មនុស្សយ៉ាងច្រើនបែបនេះឡើយ។ ក្រុមជំនាញEthiopia កំពុងតែបើកការស្រាវជ្រាវ៕