កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ចេញលិខិតបំភ្លឺពាក់ព័ន្ធករណីវិវាទដីធ្លីជាមួយលោក ម៉ៅ ធនារក្ស គឺពុំទាន់បញ្ចប់ឡើយ

ចែករំលែក៖

ភ្នំពេញ, មុននេះបន្តិច ! នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហោះលើfacebook ផ្លូវការតបស់ខ្លួន និងបានចេញលិខិតបំភ្លឺចំពោះការផ្សព្វផ្សាយដែលបានធ្វើឲ្យសាធារណជនភាន់ច្រឡំក្នុងករណីវិវាទដីធ្លីរវាងរូបលោក និងលោក ម៉ៅ ធនារក្ស ដោយបានបញ្ជាក់ថាករណីនេះត្រូវបានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការសម្របសម្រួលបញ្ចប់ លោកថា, ជាព័ត៌មានមិនពិតនោះទេ។

ប៉ុន្តែជាក់ស្ដែងការបញ្ចប់វិវាទដីធ្លីដែល លោកស្រីកិត្តិសង្គហបណ្ឌិត ធ្វើការសម្របសម្រួលនោះគឺរវាងរូបលោក និងលោក យឹម លុច្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលើផ្ទៃដីទំហំ ១៥,៦៣៤ ហិកតានៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពុំមែនជាករណីវិវាទជាមួយលោក ម៉ៅ ធនារក្សនោះឡើយ៕

ដោយ, សិលា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print