សាធារណរដ្ឋកូរ៉េ, លោក ឡុង ឌឺម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអោយដឹងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បាបអោយដឹងថា, ស្ថានទូតកម្ពុជា និងសមាគមនិស្សិតខ្មែរនៅកូរ៉េ បានរួមសហការគ្នារៀបចំកម្មវិធី 2 ដ៏មានសារ:សំខាន់កាលពីថ្ងៃសៅរ៍កន្លងមកនេះ ÷
1- សិក្ខាសាលាស្រាវជ្រាវលើកទី៨របស់សមាគមនិស្សិត អតីតនិស្សិត និងអ្នកស្រាវជ្រាវខ្មែរនៅកូរ៉េ រួមជាមួយវាគ្មិន ៥រូប ព្រមទាំងអ្នកចូលរួម សរុប ៧២ នាក់ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានចំណេះដឹងជារបកគំហើញថ្មីៗ ដែលជាធាតុចូលសម្រាប់ចូលរួមអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសកម្ពុជាយើង។
2- កម្មវិធី CSAK Talk លើប្រធានបទ “មូលហេតុចំបងៗដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗ ជាពិសេសក្នុងរដូវរងារ” ដោយមានវត្តមានវាគ្មិនជាវេជ្ជបណ្ឌិតជំនាញ ២រូប ដែលកំពុងបន្តការសិក្សានៅកូរ៉េ គឺវេជ្ជ. គឿន កល្យាណ និងវេជ្ជ. ខ្មៅ ពេជ្រម៉ានិល ឯកទេសជំងឺបេះដូង សរសៃរឈាម និងវិបត្តិចង្វាក់បេះដូង៕
ដោយ, សិលា