ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមានថា និងលុបកិច្ចព្រមព្រៀងយោធាជាមួយអាមេរិក ប្រសិនបើអាមេរិក បញ្ជូនវ៉ាក់សាំងកូវីដ១៩ មកឲ្យប្រទេសហ្វីលីពីនឲ្យបានឆាប់បំផុតនោះទេ ។
មេដឹកនាំហ្វីលីពីន រងការថ្កោលទោសយ៉ាងខ្លាំង ដោយសារតែជាប់គាំងក្នុងការពិភាក្សាទិញវ៉ាក់សាំងពីអាមេរិក។ ដោយរងគំនាបពីពលរដ្ឋ ប្រធានាធិបតី Rodrigo Duterte បាន ប្រើប្រាស់កិច្ចព្រមព្រៀងយោធា ជាមួយអាមេរិក ដើម្បីបង្ខំ ឲ្យអាមេរិកបញ្ជូនវ៉ាក់សាំងឲ្យបានលឿនបំផុត មកកាន់ប្រទេសរបស់ខ្លួន។
លោកRodrigo Duterte បញ្ជាក់ថា«ប្រសិនបើអាមេរិក មិនផ្តល់វ៉ាក់សាំង២០លានដូសឲ្យបានឆាប់បំផុតនោះ កម្លាំងទាហានអាមេរិក និងត្រូវចាកចេញពីហ្វីលីពីន «គ្មានវ៉ាក់សាំងកុំសង្ឃឹមនៅទីនេះ»។
ការព្រមានខាងលើរបស់ប្រធានាធិបតីRodrigo Duterte នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងគណៈកម្មការជាតិទប់ស្កាត់កូវីដ១៩ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីRodrigo Duterte មិនទទួលបានការព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ពីអាមេរិកនោះឡើយ ។ ចំណែកប្រទេសក្នុងតំបន់ដូចជា
សឹង្ហបុរី និង ឥណ្ឌូនេស៊ី ទទួលបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីអាមេរិក៕ ដោយ៖ធីរីណា