ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប សហការបង្រ្កាបក្រុមម៉ូតូធំធ្វើដំណើរទេសចរណ៍ ដែលពួកគេដាក់សុីមុាំងបំពងសំឡេងលឺខ្លាំង ដើម្បីយកមកធ្វើការអប់រំ ។
ករណីសមត្ថកិច្ចនគរបាលសហការបង្រ្កាបក្រុមម៉ូតូធំខាងលើ ធ្វើឡើងនៅតំបន់ទេសចរណ៍ភ្នំ១៥០០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្រុមម៉ូតូធំដែលសមត្ថកិច្ចឃាត់ចំនួន៩គ្រឿង ក្នុងនោះចំនួន៥ម៉ាក WlNNER និងចំនួន៤គ្រឿងទៀតម៉ាក EXClTER ហើយការឃាត់នេះដោយសារពួកគាត់ដាក់សុីមុាំងបំពងសំឡេងលឺខ្លាំងៗ បច្ចុប្បន្ន ម្ចាស់ និងម៉ូតូធំៗទាំងអស់យកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕
...
ដោយ៖ បុឹម ពិន