ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានក្រើនរំលឹក ដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់តាមវិជ្ជាជីវៈ ក្រមសីលធម៌ ជៀសវាងការសរសេរគ្មានការពិត ធ្វើឱ្យប៉ះពាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃ។
សូមបញ្ជាក់ថា ជាញឹកញាប់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន តែងចេញសេចក្តូីជូនដំណឹង និងការណែនាំដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈសរសេរអ្វីជាការពិត ។
ជាក់ស្តែងកន្លងទៅខាងអង្គភាព អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា តែងបានសង្កេតឃើញថា ក្នុង អំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច មិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ធ្វើជាស្ពាន ចម្លងក្នុងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ នោះទេ តែបែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឱ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរ មានសមត្ថកិច្ច បង្កឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរ មានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ការទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយ រំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន។
ដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ អគ្គនាយកដ្ឋាន សូមបញ្ជាក់ជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ក្នុង ករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន គាំទ្រឱ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ ។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមវាយតម្លៃខ្ពស់ និងកោត សរសើរស្លាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានភាគច្រើនលើសលប់ ដែលបានខិតខំបំពេញ ការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ពិតជូនសាធារណជន និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីក រាលដាលនៃជំងឺរាតត្បាត ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបន្តរំលឹកថា, មាត្រា ១០ នៃច្បាប់របបសារព័ត៌មាន
ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មាន ណាមួយដែលមានលក្ខណៈខុសពីការពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារ អោយសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវចុះផ្សាយក្នុងរយៈពេល ប្រាំពីរថៃ្ង (៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឲ្យកែតម្រូវ ឬឆ្លើយតប។
ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះ គឺជាការមួល បង្កាច់ដែលច្បាប់ហាមឃាត់។
បើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការ អាចបង្គាប់អោយសារព័ត៌មាននោះ :
ចុះផ្សាយនូវការកែតម្រូវ ឬ
សងជម្ងឺចិត្ត ឬ
ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។
អត្ថបទកែតម្រូវដែលអ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និង អត្ថបទដែលបានចាត់ទុកថា ជាអត្ថបទធ្វើអោយខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះ តុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (១.០០០.០០០រៀល) ទៅប្រាំលានរៀល (៥.០០០.០០០រៀល) ទៀតក៏បាន។
ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជាឲ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកនែ្លងទាំងឡាយ ដែលតុលាការនឹងបញ្ជាក់ ដោយឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយ សាលក្រមនេះក្នុងសារព័ត៌មាន មួយ ឬច្រើន និងឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត៕