ខេត្តកណ្តាល៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កងការពារព្រំដែនលេខ៦០១បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទទួលខុសត្រូវ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ។
លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង២កង ចុះល្បាតដឹកនាំដោយ វរសេនីយ៍ត្រី មុំ សុផល មេបញ្ជាការរងកង ដោយចុះល្បាត នៅចំណុចតាមខ្សែបន្ទាត់ព្រំដែន ក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ ។
ប្រភពបានឲ្យដឹងថា ការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែននេះ ចាប់ពីចំណុចបង្គោលលេខ២៤១ (ក្បែរមាត់ទន្លេមេគង្គ) រហូតដល់បង្គោលលេខ៨៦ ក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល និងកងល្បាតមួយកងទៀត តាមពីខ្សែបន្ទាត់ព្រំដែន បង្គោលលេខ៩៤ រហូតដល់ចំណុចព្រែកចំការចេក ។
ប្រភពខាងលើបន្តថា ការចុះល្បាតគឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការដែលបានដាក់ចុះ ការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបទទួល ទាន និងធ្វើកសិកម្មផ្សេងៗ។ ជាការកត់សម្គាល់ គឺពុំមានបទល្មើស ឆ្លងដែន ឫ មានបញ្ហាអសន្តិសុខ ក្នុងតំបន់នេះឡើយ។
ជាមួយនិងការងារចុះល្បាតតាមគោលដៅ របស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់បានអនុវត្តខ្ជាប់ខ្ជួន នូវវិធានការអនាម័យរបស់ក្រួសួងសុខាភិបាល ដោយការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ៕
ដោយ៖ សូរិយា