ភ្នំពេញ, Facebook ទណ្ឌិត សមរង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀត ចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»។
ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែល មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា, ទណ្ឌិត សម រង្ស៊ី ជនឧទ្ទាមក្រៅច្បាប់ តែងបង្កើតនូវសារបំពុលសង្គម ក្នុងចេតនាទុច្ចរិត ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ពិសេសទណ្ឌិតរូបនេះ បានប្រើប្រាស់នូវភាសាអសីលធម៌ ម្ដងហើយម្ដងទៀតលើ facebook របស់ខ្លួន គ្មានសមជាមនុស្សដែលមានឧត្តមគតិ និងគុណធម៌ ស្ទើរក្លាយទៅជាបុគ្គលម្នាក់ជាជនអវិជ្ជា៕
ដោយ, សិលា