នាវារបស់សាធារណរដ្ឋឥណ្ឌាចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៤ថ្ងៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០លោកឧត្តមនាវីត្រី អុិន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បានដឹកនាំនាយនាវីចំនួន១៥រូប ទទួលស្វាគមន៍លោកវរនាវីទោ  BK PONNAPPA  មេបញ្ជាការនាវាឈ្មោះ INS KILTAN ជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល០៤ថ្ងៃ(ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១)ដែលមាននាវិកសរុបចំនួន២០០នាក់ ក្នុងដំណើរចូលចតជាផ្លូវការដើម្បីប្រគល់សម្ភារសង្គ្រោះទឹកជំនន់មួយចំនួនជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ មន្ត្រីកងទព័ជើងទឹកឲ្យដឹងពីលក្ខណៈបច្ចេកទេសរបស់នាវានេះរួមមាន៖

-ទទឹង ១៣ម៉ែត្រ

-បណ្តោយ ១១០ម៉ែត្រ

-ជម្រៅទឹក ០៧ម៉ែត្រ

-ទម្ងន់ផ្ទុក ៣១៥០តោន។

តាមការគ្រោងទុកនាវាINS KILTAN នឹងចាកចេញពីកម្ពុជាវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕ ឆ្លាម សមុទ្រ

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print