កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយស្ថានភាពនៃជំងឺកូវីដ-១៩ កំពុងតែរាតត្បាតជាសកលក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា អង្គភាពតំបន់ប្រតិបត្តិការសឹករងបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយជាប់ប្រចាំ និងបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាពារការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ដោយឈរលើស្មារតី សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ព្រមទាំងមេបញ្ជាការរង នាយរងសេនាធិការ នាយទាហាន នាយទាហាន រង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានស្ម័គ្រចិត្ត ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន សរុបចំនួន ១៣.៤៧០.០០០រៀល ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print