មានទោសព្រោះល្បួងក្មេងស្រីមិនទាន់គ្រប់​អាយុយកទៅ​រំលោភសេព​សន្ថវៈ​

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ បុរសជាជនសង្ស័យ​ម្នាក់ត្រូវបាននគរបាលស្រុកចំការលើចាប់ឃាត់​ខ្លួន​តាមបណ្តឹងរបស់ឈ្មោះ សេង សំអឿន​ ដែលចោទថា​បានលួងលោមក្មេងស្រី​អាយុ​១៣ឆ្នាំ​ នាំយកទៅរំលោភ​សេព​សន្ថវៈ​ ខណៈ​ដែល​មានសំឡេងប្រាប់មកយាយ​ជួយផងៗ​នៅពេលទូរស័ព្ទរកចៅ​ ។

យោងតាម​ពាក្យ​បណ្តឹង​ដែលដាក់នៅ​នគរ​បាល​ស្រុកចំការ​លេីបានរៀបរាប់ថា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ សេង សំអឿន ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម សុំប្តឹងឈ្មោះ ហេង សុភាក់​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។
ក្នុងពាក្យបណ្តឹង​បានប្តឹងចោទប្រកាន់ថា​ បុរសឈ្មោះ​ ហេង សុភាក់​ បានចាប់​រំលោភសេពសន្ថវៈទៅលើ​ចៅស្រីរបស់ខ្លួនអាយុ១៣​ឆ្នាំ រស់នៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង២០និង១៥នាទី នៅចំណុចវាលស្រែក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការ​លើ ។
ក្នុងពាក្យ​បណ្តឹង​ដដែលបញ្ជាក់ថា​ នៅមុនពេលកើតហេតុ ចៅរបស់ខ្លួនបាត់ចេញពីផ្ទះ ហើយខ្លួនបានតេទូរស័ព្ទរកចៅ ពេលនោះចៅរបស់គាត់បាននិយាយតាមទូរ​ស័ព្ទថា ជួយផងៗដោយមានការសង្ស័យ គាត់បាននាំគ្នាដើររក ។ លុះដល់ម៉ោងប្រហែល៩យប់ ទើបឃើញមានម៉ូតូ១​គ្រឿងជិះមកឈប់នៅមុខផ្ទះ ហើយចៅរបស់ខ្លួនបានចុះពីលើម៉ូតូដើរចូលផ្ទះ ទើបគាត់សាកសួរហើយដឹងថាចៅរបស់ខ្លួនទើបមកពីដេក(រួមរ័ក) ជាមួយឈ្មោះ ហេង សុភាក់ ។

ក្រោយទទួល​បានពាក្យបណ្តឹង​រួចមក កម្លាំងនគរបាលបានទៅឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលា​ម៉ោង១៤ និង៣០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០​ នៅចំណុចផ្ទះរបស់ជនសង្ស័យ រួចនាំមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីធ្វើការសាកសួរ ។

...

បន្ទាប់​ពី​​បញ្ចប់ការសាកសួរ​ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះនារីរងគ្រោះអាយុ១៣ឆ្នាំប្រាកដមែន ។
ជនសង្ស័យត្រូវបាននគរបាលចាប់ឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី​ និងកសាងសំណុំ​រឿងត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការ​ ៕​ ដោយ​ ៖​ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print