ឧត្តមសេនីយ៍ឯក ស ថេត ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំលោក លោកស្រីស្នងការរង ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធនិងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត ជាកិច្ចបច្ឆាមរណ: ដែលលោកបានទទួលមរណភាពកាលពីរំលងអធ្រាត្រយប់ថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០២០។

ក្នុងពេលនោះដែរ លោកស្នងការ បានបង្ហាញអារម្មណ៍នឹកសោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព​ ក៏ដូចជាការចូលរួមសហការក្នុងការបង្ក្រាបបទល្មេីសនានា​ជាច្រេីន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាពេលកន្លងមក​ ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ​ រ៉េត​ សុីណែត​ អាយុ៤១ឆ្នាំ​ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកូន២នាក់​ ស្រីម្នាក់​ ប្រុសម្នាក់​ ជា
មន្ត្រីដ៏ល្អ​មួយរូបបានលះបង់ក្នុងការបម្រេីសង្គម​ជាតិ​ ហេីយគាត់ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់។

លោកស្នងការបានចូលរួមរំលែកទក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ​ រ៉េត​ សុីណែត​ ផងដែរ​ ។ ជាមួយនោះ លោកស្នងការក៏បាននាំយកសម្ភារនិងថវិកាមួយចំនួន​ ដេីម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពផងដែរ​ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print